Griezmann ​បង្ហើប​ចង់​​លេង​ឲ្យ​ក្រុម​ Real Madrid ឬ Barcelona

  • 2017-03-21 02:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Atletico Madrid ​​បាន​បង្ហើប​ថា ​ខ្លួន​អាច​នឹង​​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្រុម​ Real Madrid, Barcelona ឬ Bayern Munich ​នា​ពេល​អនាគត ​ប៉ុន្តែ​មិន​​មែន​ឆាប់ៗ​នេះ​ទេ។

កីឡាករ​ជម្រើស​ជាតិ​បារាំង​ ​​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា ​រូប​គេ​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​ Atletico នៅ​ចប់​រដូវ​កាល​នេះ​ ​ខណៈ​ដែល​​ក្លឹប​ Manchester United ​​​ហាក់​ចង់​បាន​ខ្លាំង ​​ដោយ​គ្រោង​ចំណាយ​លុយ​ធំ​ទៀត​ផង។ យ៉ាងណាក្ដី ក្លឹប​ Man Utd ​អាច​មិន​មែន​ជា​​ក្លឹប​​ក្តី​ស្រមៃ​របស់​ Griezmann ​នោះ​ទេ ព្រោះ​កីឡាករ​​វ័យ​២៥​ឆ្នាំ​រូប​នេះ​ ចង់​លេង​ឲ្យ​ក្លឹប​ធំៗ​បំផុត​ដូច​ជា Real, Barca ឬ Bayern។

“តើ​ខ្ញុំ​អាច​ទៅ​លេង​ឲ្យ​ក្រុម​ Real Madrid ឬ Barcelona ​នា​ពេល​អនាគត? ​ហេតុ​អ្វី​មិន​អាច។ វា​ជា​​ក្តី​ស្រមៃ​របស់​កីឡាករ​គ្រប់​រូប​ ដែល​បាន​លេង​ឲ្យ​ក្លឹប​ធំ​ដូច​ជា​ក្លឹប​២​នេះ ឬ Bayern Munich។ ប៉ុន្តែ​ខ្ញុំ​​អាច​ទៅ​ Barca ឬ Real ឬ​ក៏​ក្លឹប​ណា​ផ្សេង​ពេល​នេះ​ទេ។ ខ្ញុំ​​រីករាយ ​ដែល​បាន​លេង​ឲ្យ​ Atletico ​ពេល​នេះ”។ Greizmann ​បាន​ប្រាប់​ដល់​ Marca៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​