អ្នក​ប្រើ iPhone តិច​ណាស់​ ស្គាល់​មុខងារ Device Management

  • 2017-03-21 04:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​អ្នក​ខ្លះ​ប្រើ iPhone យូរ​ហើយ​ក្តី ក៏​នៅ​មិន​ទាន់​ស្គាល់​មុខងារ​ Device Management ក្នុង Settings លើ iPhone ច្បាស់​នៅឡើយ​ទេ។

សម្រាប់​អ្នក​ប្រើ iPhone អាប់ដេត​ទៅ iOS ជំនាន់​ចុង​ក្រោយ អាច​រក Device Management បាន​ដោយ​ចូល​ទៅ​កាន់ Settings > General > Device Mangement។

បើ​គិត​ទៅ មុខងារ Device Management នឹង​លេច​ចេញ​ពេល​អ្នក បាន​ទាញ​យក​កម្មវិធី​​របស់​ភាគី​ទីបី (Third Party) ដែល​មិន​មាន​លើ App Store។ ប៉ុន្តែ​បើ​អ្នក​ពុំ​បាន​ ដំឡើង​កម្មវិធី​ភាគី​ទី​បី​ណា​ទេ មុខងារ​នេះ អាច​មិន​ឃើញ​ឡើយ។

ឧទាហរណ៍ អ្នក​បាន​​ដំឡើង​កម្មវិធី​ថត​អេក្រង់ iPhone ឈ្មោះ Airshou តែ​មិន​អាច​ប្រើ​បាន​ឡើយ ដោយ​ត្រូវ​ទាមទារ​ឲ្យ​អ្នក​ ចូល​ទៅ​បញ្ជាក់​​​ក្នុង Device Management មុន​សិន។ បើ​អ្នក​មិន​ទាន់​បាន​បញ្ជាក់​សេចក្ដី​ទុក​ចិត្ត (Trust) លើ​កម្មវិធី​នេះ​ទេ ពេល​ចុច​​បើក​កម្មវិធី​ដំឡើង​រួច​នោះ វា​នឹង​លោត​ផ្ទាំង​ Untrusted Enterprise Developer។

ដើម្បី​ប្រើ​កម្មវិធី​នោះ​បាន ចូល​ទៅ​កាន់ Settings > General > Device​ Management > Beijing Ihope Software Developement > Trust “Beijing Ihope Software Developement” > Trust នោះ​អ្នក​នឹង​ឃើញ​​ពាក្យ Verified នៅ​ខាង​ស្តាំ​​កម្មវិធី Airshou។ ក្រោយ​បញ្ជាក់ ថា​កម្មវិធី​នេះ​គួរ​ឲ្យ​ទុក​ចិត្ត​ (Trust) រួច​ អ្នក​អាច​ប្រើ​កម្មវិធី Airshou នេះ​បានហើយ។

និយាយ​រួម​ រាល់​ពេល​អ្នក​ដំឡើង​​រាល់​កម្មវិធី​ភាគី​ទី​បី ដែល​មិន​មាន​លើ App Store អ្នក​ត្រូវ​ចូល​ទៅ​បញ្ជាក់ ក្នុង Device Management ដូច​បាន​រៀបរាប់​ខាង​លើ​ជាមុន​សិន ទើប​អាច​ប្រើ​កម្មវិធី​នោះ​បាន៕

អត្ថបទ៖ ផាន់និត

អត្ថបទពេញនិយម
អត្ថបទថ្មី