ចំណេញ​កប់ ឡាន​ Ferrari មួយ​គ្រឿងៗ​លក់​​ចំណេញ​ជាង​​ ៩ ម៉ឺន​ដុល្លារ​

  • 2017-03-21 04:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Bloomberg បាន​បញ្ចេញ​របាយការណ៍​ថ្មី​បង្ហាញ​ពី​ការ​រក​​ផល​ចំណេញ​របស់​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​កាល​ពី​ឆ្នាំ​ ២០១៦។

ដូច​ដែល​រំពឹង​ទុក​​ក្រុមហ៊ុន​ Ferrari អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​គេ​​​សម្រាប់​រថយន្ត​មួយ​គ្រឿងៗ​ ដោយ​តាម​ការ​ប៉ាន់​ស្មាន​មួយ​គ្រឿង​អាច​ចំណេញ​ដល់​ ៩០ ០០០ ដុល្លារ។ យ៉ាងណាក្ដី​ ៣០% នៃ​ប្រាក់​ចំណេញ​​គឺ​ទទួល​បាន​​ពី​ការ​លក់​សម្ភារៈ​ម៉ាក​ Ferrari ផង​ដែរ។

ដោយ​ឡែក​ Porsche ឯណោះ​វិញ​​ដោយ​អាច​លក់​ចេញ​រថយន្ត​បាន​ ២៣៨ ០០០ គ្រឿង​នៅ​ឆ្នាំ​ ២០១៦ និង​ រក​​ប្រាក់​ចំណេញ​សរុប​បាន​ដល់​ទៅ​​ប្រមាណ​ ៤,២ ពាន់​លាន​ដុល្លារ។ តាម​តួ​លេខ​នេះ​ Bloomberg បាន​​​កំណត់​ថា​ Porsche អាច​ទទួល​បាន​ចំណេញ​ ១៧ ២៥០ ដុល្លារ​សម្រាប់​រថយន្ត​មួយ​គ្រឿង។ សម្រាប់​ Mercedes-Benz និង BMW វិញ​អាច​ទទួល​បាន​ផល​ចំណេញ​ត្រឹម​ ៥ ០០០ ដុល្លារ​ប៉ុណ្ណោះ​លើ​រថយន្ត​មួយ​គ្រឿង៕​​​​​​​​​​​​​​​

ប្រភព៖ Autoevolution   ប្រែ​សម្រួល៖ សុខហេង