មុន​នេះ​បន្តិច គ្រូ​កម្ពុជា​ថ្មី​ថា​ នឹង​បង្ហាញ​លក្ខណៈ​ពិសេស​​មួយ​ពេល​ប៉ះ​ឥណ្ឌា​ស្អែក​

  • 2017-03-21 04:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​​កម្ពុជា​​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​នេះ​បន្តិច​ថា​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​បង្ហាញ​លក្ខណៈ​ពិសេស​ប្លែក​ឲ្យ​បង​ប្អូន​អ្នក​គាំទ្រ​បាន​ឃើញ​ នៅ​ពេល​កម្ពុជា​ទទួល​ស្វាគមន៍​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ CLEAR វេលា​ម៉ោង​៦:៣០​​ល្ងាច​ស្អែក។

លោក​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​និយាយ​ថា​ ​ថ្ងៃ​ស្អែក​​ជា​ការ​ចាប់​ផ្តើម​ថ្មី​មួយ​​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​​ ដូច្នេះ​​ក្រុម​របស់​លោក​នឹង​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​ប្លែកមួយ​ដែល​ជា​ពេល​​វេលា​ចាប់​ផ្តើម​​ផ្លាស់​ប្តូរ។ លោក​ជឿ​ជាក់​លើ​កីឡាករ​កម្ពុជា​ទាំង​អស់​ថា នឹង​ធ្វើ​បាន​ល្អ ហើយ​នឹង​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ។ ក្រុម​របស់​លោក​រីករាយ​ដែល​បាន​ជួប​ប្រកួត​នឹង​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​ៗ​ ដូច​ជា​ក្រុម​​ឥណ្ឌា​ជា​ដើម​ដើម្បី​ពង្រឹង​ខ្លួន​កាន់​តែ​ខ្លាំង។

លោក Leonardo Vitorino

លោក Leonardo Vitorino ទើប​ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា កន្លង​ទៅ​នេះ បន្ទាប់​ពី​គ្រូ​បង្វឹក​ចាស់ Lee Tae Hoon ផុត​កុងត្រា។ លោក​បាន​ប្រមូល​​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ក្នុង​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​ដើម្បី​ត្រៀម​ខ្លួន​​ទទួល​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មីនា​ស្អែក​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី