គ្រូ​បង្វឹក​ឥណ្ឌា៖ ​ខ្ញុំ​មក​ទី​នេះ ​ដើម្បី​ឈ្នះ ​មិនមែន​ចាញ់​នោះ​ទេ

  • 2017-03-21 04:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកStephen Constantine ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា ​លោក​មក​កម្ពុជា​ប្រកួត​មិត្តភាព​នេះ ​ដើម្បី​ឈ្នះ​មិនមែន​ចាញ់​នោះ​ទេ។

ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា​មក​កម្ពុជា​នេះ ​គឺ​ដើម្បី​បោះ​ជុំរំ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ Asian Cup ​នៅ​ថ្ងៃ​ទី​២៨​ខែ​មីនា​ខាង​មុខ​នេះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ការ​ប្រកួត​មិត្តភាព​អន្ដរ​ជាតិ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ស្អែក​នេះ ​លោកStephen ​ក៏​មិន​ចង់​ចាញ់​ឬ​ស្មើ​ដែរ ​ពោល​គឺ​លោក​ចង់​បាន​ជ័យជម្នះ​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​កីឡាករ​មុន​ការ​ប្រកួត​ធំ​មក​ដល់​នៅ​ពេល​ខាង​មុខ។ សូម​បញ្ជាក់​បន្ថែម​ថា​ក្រុម​កីឡាករ​ឥណ្ឌា​ទាំង​អស់ សុទ្ធ​តែ​លេង​នៅ​ក្នុង​ស្រុក ​ដោយ​មាន​តែ​អ្នក​ចាំ​ទី​ម្នាក់​ប៉ុណ្ណោះ ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្រៅ​ស្រុក​ជាមួយ​ក្លឹប Stabak ​របស់​ន័រវែស។ ដោយ​ឡែក​ចំពោះ​ប្រវត្តិ​ជួប​ជាមួយ​កម្ពុជា​វិញ ​៤​ដង​កន្លង​មក ​គឺ​ឥណ្ឌា​ឈ្នះ​៣ ​និង​ចាញ់​១​ប្រកួត៕

អត្ថបទ៖ មុន្នីរម្យ