អេ​ ភូថង៖​ កីឡាករ​គុន​ខ្មែរ​ជម្រើស​ជាតិ​​ជំហាន​ដំបូង​ត្រូវហាត់​កម្លាំង

  • 2017-03-22 07:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ អេ​ ភូថង​ ប្រាប់​ពី​វិធី​សាស្ត្រ​បង្ហាត់​ខ្លះ​ៗ​ដល់​កីឡាករ​នៅ​ជំហាន​ដំបូង​នេះ​ដែល​​បាន​ចាប់​ផ្ដើម​នេះ​៥-៦​ សប្ដាហ៍​នេះ។​

លោកគ្រូ អេ ភូថង

លោក​ អេ​ ភូថង​ ដែល​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ដំណាក់​ការ​ដំបូង​នេះ​លោក​ផ្ដោត​ខ្លាំង​​លើ​ការ​ហ្វឹក​​ហាត់​កម្លាំង​ជា​ពិសេស​។​ ទី១​ កីឡាករ​ទាំង​អស់​ត្រូវ​រត់​យក​កម្លាំង​ស៊ុហ្វ​បន្ថែម​ឲ្យ​ឆ្ងាយ​ជាង​ហាត់​ធម្មតា។​ ទី២​ ហាត់​យក​ល្បឿន​កីឡាករ​ត្រូវ​ព្យាយាម​ប្រើ​ក្បាច់​សម្លាប់​ឲ្យ​រហ័ស​ជាង​មុន​ទៅ​ទៀត​។ ឧទាហរណ៍​បើ​ការ​ប្រកួត​ធម្មតា​ក្នុង​១នាទី​​គេ​វ៉ៃ​បាន​១០​ដៃ​ ត្រូវ​រៀន​វ៉ៃ​ឬ​បង្កើន​ការ​វ៉ៃ​ឲ្យ​ច្រើន​ជាង​នេះ​ទ្វេដង។​ ទី៣​ បន្ថែម​ចំនួន​​រយៈ​ពេល​ហ្វឹកហាត់​​មាន​ន័យ​ថា​ ​ធម្មតា​ពួក​គេ​ហាត់​តែ​វ៉ៃ​ខ្យល់​ ទាត់​ស៊ីប​ និង​ឡាំ​ជង្គង់​ ៥ទឹក​ ដូច្នេះ​​ត្រូវ​បន្ថែម​យូរ​ជាង​នេះ​ អាច​​ទៅ​ដល់​ ៦-៧ទឹក។​

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ស្នៀត​ផ្ដួល​គួ​​ប្រកួត​វិញ​កីឡាករ​​ជម្រើស​ជាតិ​ទាំង​នេះ​សុទ្ធ​តែ​ល្អ​សឹងតែ​គ្រប់​ក្បាច់​ទៅ​ហើយ​ មិន​ថា​ កែង ​ជង្គង់​ និង​កណ្ដាប់​ដៃ​នោះ​ទេ។​

កីឡាករ ឡៅ ចន្រ្ទា

ស៊ីហ្គេម​លើក​ទី២៩​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចាប់​ពី​ថ្ងៃ​ទី១៩​ ខែ​សីហា​ ឆ្នាំ​២០១៧​នេះ​តទៅ​។ ​នេះ​​​ជា​លើក​ទី១​ហើយ​កីឡា​ប្រដាល់​គុន​ខ្មែរ​របស់​កម្ពុជា​ចូល​រួម​ប្រកួត​ប្រជែង​យក​មេដាយ។​ មុន​ពេល​កម្មវិធី​ចាប់​ផ្ដើម​២ខែ​ កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​ទាំង​អស់​ផ្អាក​ការ​ឡើង​សង្វៀន​តាម​ប៉ុស្តិ៍​ផ្សេងៗ​ដើម្បី​ថែ​ខ្លួន​រហូត​ដល់​ថ្ងៃ​ចេញ​ទៅ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​