រុស្សី​លេងមែនទែន បញ្ចេញ​រថក្រោះ​បើក​ស្វ័យប្រវត្តិ​ ​​សព្វាវុធ​ទំនើប​ៗ​សម្ញែង​អាមេរិក​និង​ណាតូ​

  • 2017-03-21 07:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​អំណាច​សេដ្ឋកិច្ច​ ​យោធា​ ​និង​ជា​បិតា​លទ្ធិ​កុម្មុយនិស្ត​ ​រុស្សី​ ​ទើប​បញ្ចេញ​គ្រឿង​សព្វាវុធ​ធុន​​ធ្ងន់​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អាមេរិក​ ​ក៏​ដូច​ជា​អង្គការ​ណាតូ​កើត​ក្ដី​បារម្មណ៍។ សព្វាវុធ​ទាំង​នោះ​មាន​ដូច​ជា​ ​៖

T-14 Armata​ ​មាន​សមត្ថភាព​បាញ់​គ្រាប់​ទំហំ​ ​១២៥​ ​មិល្លីម៉ែត្រ​ ​១០​ ​ទៅ​ ​១៥​ ​គ្រាប់​ក្នុង​មួយ​នាទី​ ​ហើយ​បំពាក់​បច្ចេកវិទ្យា​ខ្ពស់​ជាង​រថ​ក្រោះ​របស់​អង្គការ​ណាតូ។

T-14 Armata​

T-14's​ ​អាច​បើកបរ​ ​និង​បាញ់​ដោយ​ស្វ័យប្រវត្តិ​ ​ឬ​បញ្ជា​ពី​ចម្ងាយ​ ​ហើយ​រថក្រោះ​ប្រភេទ​នេះ​សម្រាប់​អម​ដំណើរ​ ​T-14 Armata​។ ​កាន់​តែ​ពិសេស​វា​មាន​សមត្ថភាព​ខ្ពស់​ជាង​ ​M1 Abrams​ ​ដែល​ជា​កំពូល​រថក្រោះ​របស់​អាមេរិក។

T-14's​

Sukhoi PAK FA​ ​ឬ​ ​T 50​ ​អាច​ហោះហើរ​ជា​មួយ​ល្បឿន​ ​២ ៤៤០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​មាន​តម្លៃ​ចន្លោះ​ពី​ ​៥០​ ​ដល់​ ​១០០​ ​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង។ ផលិត​ពិសេស​សម្រាប់​បាញ់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ ​ក៏​ដូច​ជា​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ។

Sukhoi PAK FA
មួកអ្នកបើក Sukhoi PAK FA

Su-35S​ ​អាច​ហោះហើរ​ ​២ ៧៧៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​មាន​សមត្ថភាព​ផ្ទុក​គ្រាប់​មីស៊ីល​ ​និង​គ្រាប់​បែក​ច្រើន​ប្រភេទ​ ​និង​សម្រាប់​អម​ជា​មួយ​ ​T-50។

Su-35S​
Su-35S​

RS-24 Yars​ ​ជា​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ ​ដែល​បាញ់​បាន​ចន្លោះ​ពី​ ​២​ ​ពាន់​គីឡូម៉ែត្រ​ ​ដល់​ជាង​ ​១​ ​ម៉ឺន​គីឡូម៉ែត្រ​ ​ហើយ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​ពី​ ​១៥០​ ​ទៅ​ ​២៥០​ ​គីឡូតោន។

RS-24 Yars

Alexander Nevsky​ ​នាវា​មុជ​ទឹក​ដំណើរការ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ ​និង​មាន​ផ្ទុក​មីស៊ីល​ប្រភេទ​ ​RSM-56 Bulava​ ​១៦​ ​គ្រាប់​ ​ដែល​មាន​សមត្ថភាព​បាញ់​បាន​ចម្ងាយ​ ​៨ ០០០​ ​គីឡូម៉ែត្រ។

Alexander Nevsky​

Mil Mi-28NM​ ​ហោះ​ក្នុង​ល្បឿន​ ​៦០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​មាន​បំពាក់​កាណុង​ ​Shipunov 2A42​ ​បាញ់​គ្រាប់​ ​៣០​ ​មិល្លីម៉ែត្រ​ ​៨០០​ ​គ្រាប់​ក្នុង​មួយ​នាទី​ហើយ​ត្រូវ​គោលដៅ​ចម្ងាយ​ចន្លោះ​ពី​ ​១ ៥០០​ ​ទៅ​ ​៤ ០០០​ ​ម៉ែត្រ។ ភ្ជាប់​ជា​មួយ​មីស៊ីល​ប្រឆាំង​រថក្រោះ​ ​Ataka​ ​៨​ ​ដើម​ ​និង​ប្រភេទ​ ​S8​ ​២០​ ​ដើម៕

Mil Mi-28NM​
Shipunov 2A42​

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ