មក​មើល​កាស​ថ្មី​ដែល​នឹង​មាន​ក្នុង​ប្រអប់ Galaxy S8

  • 2017-03-21 10:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ពេល​ប្រកាស​ Galaxy Tab S3 កាល​ពី​ខែ​មុន​ Samsung បាន​បញ្ជាក់​ថា​ Galaxy S8 នឹង​មាន​បំពាក់​មក​ស្រាប់​នូវ​កាស​​​ម៉ាក​ AKG ក្នុង​ប្រអប់​ផ្ទាល់។ ពេល​នោះ​ក្រុមហ៊ុន​បាន​​បង្ហើប​​រូបរាង​កាស​តែ​បន្តិច​ប៉ុណ្ណោះ​ ប៉ុន្តែ​ថ្មីៗ​នេះ​រូបរាង​ទាំង​ស្រុង​របស់​កាស​បាន​លេច​ចេញ​លើ​បណ្ដាញ​អ៊ីនធឺណិត។

កាស​ថ្មី​នេះ​មាន​ការ​រចនា​រូបរាង​​ប្លែក​ខុស​ពី​កាស​ដែល​ Samsung បាន​បំពាក់​មក​ជា​មួយ​ស្មាតហ្វូន​ជំនាន់​មុនៗ​របស់​ខ្លួន។ គេ​មិន​ច្បាស់​ឡើយ​ថា​កាស​ថ្មី​នេះ​នឹង​​មាន​សំឡេង​​ល្អ​យ៉ាង​ណា​ ប៉ុន្តែ​គេ​រំពឹង​យ៉ាង​ខ្ពស់​ថា​វា​អាច​បញ្ចេញ​សំឡេង​បាន​ល្អ​ជាង​កាស​​មុនៗ​របស់​ Samsung។

​​បញ្ជាក់​ថា​ AKG ជា​ក្រុមហ៊ុន​សាខា​មួយ​របស់​​សហគ្រាស​ Harman International ដែល​ Samsung ​បាន​យល់​ព្រម​ទិញ​យក​សហគ្រាស​នេះ​ក្នុង​តម្លៃ​ ​៨​ ពាន់​លាន​ដុល្លារ៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម