ស្ទើរ​មិន​ជឿ! ដាក់​វាល​ខ្សាច់​ដូច​នៅ​មាត់​សមុទ្រ​ពិត​ៗ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​តែ​ម្ដង

  • 2017-03-21 09:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្កើត​ភាព​​រំជើប​​រជួល​​នឹក​​ស្មាន​​មិន​​ដល់​​​​ជាមួយ​​វាល​ខ្សាច់​​ពិត​ៗពី​​ឆ្នេរ​​សមុទ្រ​ សម្រាប់​​កម្មវិធី​​ប្រគំ​​តន្ត្រី Anchor Beach Carnival 2017 នៅ​​បរិវេណ​​ខាង​​មុខ​​សាល​​មហោស្រព​​កោះ​ពេជ្រ​​កាល​​ពី​​ថ្ងៃ​​ចុង​សប្ដាហ៍​​មុន​​នេះ​កាន់​​តែ​​ពិសេស​​នោះ​​មាន​​ការ​ចូល​រួម​ដោយ​តារា​ល្បី​ៗ​ជួរ​មុខ​ខ្មែរ និង​ថៃ​ទៀត​ផង។​

ស្រប​គ្នា​នោះ​នៅ​ខាង​មុខ​ឆាក​ក៏​មាន​ការ​ដាក់​តាំង​លក់​ស្រាបៀ ANCHOR រួម​ជា​មួយ​ការ​រៀបចំ​កៅអី​នៅ​លើ​វាល​ខ្សាច់​សមុទ្រ​ដែល​ជា​ការ​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​ដើម្បី​ឲ្យ​អ្នក​ចូលរួម​ទស្សនា​បាន​ពិសា​ស្រាបៀ​បណ្ដើរ​ទស្សនា​បណ្ដើរ​ការ​ប្រគំ​តន្ត្រីបណ្តើរ​ ប្រៀប​ដូចជា​កំពុង​អង្គុយ​នៅ​មាត់​សមុទ្រ​ពិត​ៗ​អញ្ចឹង ។

ចង់ចូលរួម! មិនទាន់យឺតពេលទេ ព្រោះបន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី Anchor Beach Carnival 2017 ​នៅ​ភ្នំពេញ​បាន​បញ្ចប់  ក្រុម​ការងារ​នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​បង្កើត​វាល​ខ្សាច់​នៅ​ខេត្ត​សៀមរាប​ចុង​សប្ដាហ៍​ខាង​មុខ​នេះ ។​

អត្ថបទ៖​ ពាណិជ្ជកម្ម​

អត្ថបទពេញនិយម
អត្ថបទថ្មី