KDO មិន​អន់​ចិត្ត​ទោះ​ Fan មិន​ដឹង​ថា​ខ្លួន​ជា​ម្ចាស់​បទ​ "ដឹង​ទេ​ថា​នឹក"(វីដេអូ)

  • 2017-03-21 23:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

P-Sand ជា​ឈ្មោះ​ក្រុម​តន្ត្រី ដែល​កំពុង​ពេញ​និយម​នា​ពេលបច្ចុប្បន្ន​ ។ "ដឹង​ទេ​ថា​នឹក" ជា​​បទ​ចុង​ក្រោយ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ ប៉ុន្តែ​ហាក់​ដូច​ជា​មាន​ការ​យល់​ច្រឡំ​បន្តិច​បន្តួច​ទៅ​លើ​អ្នក​ច្រៀង​បទ​នេះ ។

តាម​ពិត​បទ​នេះ​ត្រូវ​បាន​ច្រៀង​ និង​ផលិត​ដោយ​សមាជិក​ម្នាក់​របស់​ក្រុម​ P-Sand ឈ្មោះ KDO ប៉ុន្តែ​ត្រូវ​បាន​គេ​គិត​ថា​ច្រៀង ដោយ Sand ទៅ​វិញ។

KDO ថា៖ "ជា​រឿង​ធម្មតា​ទេ​ដែល​គេ​យល់​ច្រឡំ​ព្រោះ​បទ​នេះ​ខ្ញុំ​ផលិត​ឡើង​សម្រាប់​ក្រុម​ P-Sand ហើយ​កាល​ពេល​ខ្ញុំ​បង្ហោះ​លើ​យូធូប​គឺ​ដាក់​រូប​ក្រុម បន្ទាប់​មក​មាន​ Channel ខ្លះ​គេ​យក​ទៅ​ផូស ហើយ​ដាក់​រូប​បង​ Sand ទើប​មាន​ការ​យល់​ច្រឡំ​បែប​នេះ"។

អ្នក​លេង​ហ្គីតា​ប្រចាំ​ក្រុម​រូប​នេះ​បន្ត​ថា ​លោក​មិន​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ទេ ត្បិត​អី​នេះ​ជា​ការងារ​ក្រុម​ហើយ​តទៅ​ប្រិយមិត្ត​គង់​តែ​បាន​ដឹង​ដូច​តែ​គ្នា។ "អូហ៍...​យូរ​ទៅ​គេ​គង់​តែ​ដឹង​ទេ​ ព្រោះ​យើង​មិន​ចេញ​តែ​ប៉ុណ្ណឹង​ទេ យើង​នឹង​ចេញ​ MV ទៀត ដល់​ពេល​ហ្នឹង​បង​ប្អូន​នឹង​ស្គាល់​ថា​អ្នក​ណា​ជា​អ្នក​ច្រៀង​ពិត​ប្រាកដ"។ ម្ចាស់​បទ​ខាង​លើ​បន្ថែម​។

ក្រៅ​ពី​នេះ​ លោក​បញ្ជាក់​ថា​តទៅ​លោក​ប្រហែល​ជា​មិន​ច្រៀង​ក្នុង​ក្រុម​ទៀត​ទេ ព្រោះ​ថា​បើ​ចេញញឹក​ពេក​អាច​ នឹង​ធ្វើ​ឲ្យ​បង​ប្អូន​យល់​ច្រឡំ​ថា P-Sand មាន​អ្នក​ចម្រៀង​ច្រើន។ ជាក់​ស្ដែង​​រូប​លោក​គឺ​ជា​អ្នក​លេង​ហ្គីតា ហើយ​ Sand ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ហៅ​ថា P-Sand ទើប​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម។

Sand

អត្ថបទ៖ សុខណា