ទាញ​យក Contact ចេញ​ពី SIM ទៅ​ដាក់​លើ​ iPhone​ ងាយៗ​អាច​មាន​អ្នក​មិន​ដឹង

  • 2017-03-21 10:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​​ប្រើ iPhone ហើយ​ចូលចិត្ត​ផ្លាស់​ប្ដូរ​សុីម​ញឹកញាប់​ ​ពិត​ជា​មិន​គួរ​រំលង​អត្ថបទ​នេះ​ទេ។​ ការ​​ទាញ​យក ​Contact ​ពី​ស៊ី​ម​កាត​ទៅ​ដាក់​ក្នុង ​iPhone ​គឺ​ងាយ​បំផុត​ តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ​ច្រើន​រំលង​​​ ហើយ​យក​ទៅ​ឱ្យ​ជាង​ជួសជុល​ទូរសព្ទ​ជួយ​មើល​អស់​លុយ​ទទេ​។

  • ដំបូង​ចុច​ Settings > អូស​មក​ក្រោម​រក​ពាក្យ Mail, Contacts, Calendars (iOS 7,8,9)

  • អូស​មក​ក្រោម​ទៀត​រក​ពាក្យ​ Import SIM Contacts

  • រង់​ចាំ​មួយ​ភ្លែត​ទៅ​តាម​ចំនួន​Contacts​តិច​ឫ​ច្រើន​ជា​ការ​ស្រេច

  • រួច​សឹម​ចូល​ទៅ​បើក​មើល​ក្នុង​កម្មវិធី​Contacts​នោះ​អ្នក​នឹង​បាន​ឃើញ​លទ្ធផល​។

ប្រភព: apple

ប្រែសម្រួល៖ កៅ រក្សា