ញាក់​សាច់ ពេល​ឃើញ​មុខងារ​ស្កេន​ក្រយៅដៃ​លើ Galaxy S8

  • 2017-03-21 13:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S8 បាន​បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ​ថ្មី​ប្លែក ហើយ​ថែម​ទាំង​អាច​ស្កេន​ក្រយៅដៃ​បាន​យ៉ាង​លឿន ខុស​ពី iPhone 8 ដែល​ល្បី​ថា​មុខងារ​ស្កេន​ក្រយៅដៃ​​ស្ថិត​នៅ​លើ​អេក្រង់​ទូរសព្ទ​ផ្ទាល់។

តាម​រយៈ​វីដេអូ​តេស្ត S8 ខាង​ក្រោម បង្ហាញ​ថា​អាវុធ​ថ្មី​របស់ Samsung នេះ បំពាក់​មុខងារ​ស្កេន​ក្រយៅដៃ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​ទូរសព្ទ​ក្បែរ​កាមេរ៉ា​ខុស​ពី​ស៊េរី​មុនៗ។ បញ្ហា​ត្រង់​ថា អ្នក​អាច​ច្រលំ​យក​ដៃ​ចុច​លើ​កាមេរ៉ា​ពេល​ស្កេន​ក្រយៅដៃ​ម្តងៗ ដោយ​សារ​វា​កៀក​នឹង​កាមេរ៉ា​ពេក (មើល​វីដេអូ)។

S8/S8 Plus រំពឹង​ថា​នឹង​ត្រូវ​បំពាក់​បច្ចេកវិទ្យា​ជំនួយការ​វ័យ​ឆ្លាត​ថ្មី​ឈ្មោះ Bixby AI ផលិត​ដោយ​ Viv Lab ដែល​ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ដោយ​អតីត​បុគ្គលិក​ផលិត Siri លើ iPhone ហើយ​ត្រូវ Samsung ទិញ​យក​កាល​ពី​ឆ្នាំ​មុន។ មួយ​វិញ​ទៀត​ទាំង S8/S8 Plus លែង​មាន​ប៊ូតុង​ Home ដូច​មុន​ទៀត​ឡើយ។ Samsung នឹង​ប្រកាស​ស្មាតហ្វូន​កំពូល​ទាំង​ពីរ​ផ្លូវ​ការ​នៅ​ថ្ងៃ ២៩ ខែ​មីនា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

ចាំ​មើល​ថា​រវាង S8 និង iPhone 8 មួយណា​មាន​មុខងារ​ស្កេន​ក្រយៅដៃ​ទំនើប​ជាង ខណៈ​ក្រុមហ៊ុន​ទាំងពីរ​ប្តេជ្ញា​ដក​ប៊ូតុង Home ចេញ​ដូចគ្នា៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ ផាន់និត