រកឃើញទ្រព្យសម្បត្តិមហាសាលក្នុងរឿងព្រេងនិទាន ដែលលិចក្រោមបាតទន្លេរាប់រយឆ្នាំ

  • 2017-03-22 01:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រព្យសម្បត្តិ​មហាសាល ដែល​លិច​ក្រោម​បាត​ទន្លេ ហើយ​មាន​មនុស្ស​ជាច្រើន​និយាយ​តៗ​គ្នា ដោយ​អ្នក​ខ្លះ​គិត​ថា​​គ្រាន់​តែ​ជា​រឿង​ព្រេង​និទាន ត្រូវ​បាន​គេ​រក​ឃើញ នៅ​បាត​ទន្លេ Minjiang River ស្ថិត​ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។

វត្ថុ​បុរាណ​ធ្វើ​ពី​មាស និង​ប្រាក់ ប្រមាណ​ជា ១០ ០០០​ដុំ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​បុរាណ​វិទូ ហើយ​វា​អាច​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា រឿង​ព្រេង​និទាន «Yellow Tiger» និយាយ​ពី​មេដឹក​នាំ ឈ្មោះ Zhang Xianzhong ដែល​គ្រប់គ្រង​ខេត្ត Sichuan រយៈពេល​ខ្លី ក្នុង​អំឡុង​ចុង​សម័យ​រាជវង្ស Ming និង​ដើម​​សម័យ​រាជវង្ស Qing គឺ​ជា​រឿង​ពិត។

រឿង​ព្រេង «Yellow Tiger» ត្រូវ​បាន​គេ​ដំណាល​ថា នៅ​ក្នុង​ឆ្នាំ​១៦៤៦ កង​នាវា​របស់ Zhang ប្រមាណ​ជា ១ ០០០​ទូក ត្រូវ​បាន​កងទ័ព​អធិរាជ​ពន្លិច ទៅ​ក្រោម​បាត​ទន្លេ ជាមួយ​នឹង​វត្ថុ​មាន​តម្លៃ​ដ៏​មហាសាល។

យ៉ាងណាមិញ ក្រុម​អ្នក​បុរាណ​វិទូ ក៏​បាន​រក​ឃើញ​កាក់​មាស ប្រាក់ និង សំរឹទ្ធ ជាមួយ​នឹង គ្រឿងអលង្ការ និង​អាវុធ​ដែក​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង