ហេតុ​ផល​ ២​យ៉ាង​ តារា​ថៃ Nick Kunatip ចង់​មាន​ផ្ទះ​នៅ​កម្ពុជា

  • 2017-03-22 01:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​សម្ដែង​វ័យ​ក្មេង​របស់​ថៃ​បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា ដើម្បី​ចូល​រួម​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​​រាជធានី​ភ្នំពេញ ដោយ​លើក​ឡើង​ថា​បើ​សិន​ជា​អាច​គេ​ចង់​មាន​ផ្ទះ​មួយ​នៅ​កម្ពុជា​។

តួ​ប្រុស​ក្នុង​រឿង​ "តៃកុង​ឡាន​ផ្ដាច់​ព្រលឹង ៨៨៨” បាន​លើក​ឡើង​នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​​ថា​គេ​ចង់​មាន​មាន​ផ្ទះ​មួយ​នៅ​កម្ពុជា​ដោយ​ហេតុផល​ថា​គេ​មាន​ឱកាស​មក​សម្ដែង​នៅ​កម្ពុជា​ញឹក​ញាប់​ជាង​ប្រទេស​ដទៃ និង​ជា​ពិសេស​​ព្រោះ​​អ្នក​គាំទ្រ​នៅ​ កម្ពុជា​ គួរ​ឲ្យ​ស្រលាញ់​ហើយ​ចង់​គេនៅ​ក្បែរ​អ្នក​គាំទ្រ​ឲ្យ​បាន​ច្រើន​ផង​ បើ​មាន​ឱកាស​គេ​ចង់​មាន​កន្លែង​ស្នាក់​នៅ​ផ្ទាល់​ខ្លួន​មួយ​ ហើយ​​នៅ​ដើម​ខែ​ក្រោយ​នេះ​លេច​លឺ​ដំណឹង​ថា​តារា​សម្ដែង​រូប​នេះ​នឹង​ត្រឡប់​មក​សម្ដែង​នៅ​កម្ពុជា​ ជា​ថ្មី​ម្ដង​ទៀត។

ក្រៅ​ពី Nick Kunatip តារា​សម្ដែង​ Angelina Jolie ក៏​លេច​លឺ​ដំណឹង​មក​ថា​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ខេត្ត​ បាត់ដំបង​ ផងដែរ៕​

អត្ថបទ៖ Samedy