Sweet កប់! រូបថតមង្គលការ បុរសស្រលាញ់ភេទដូចគ្នាមួយគូ នៅហ្វីលីពីន

  • 2017-03-22 02:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ រូបថត​មង្គលការ​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​មួយ​គូ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​មាន​រឿង​ចម្រូងចម្រាស និង​ការ​រិះគន់ លើ​មង្គលការ​នោះ​ផង​ដែរ។

ទោះ​បី​ជា​ទំនាក់ទំនង​ភេទ​ដូច​គ្នា ត្រូវ​បាន​គេ​ទទួល​ស្គាល់ នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ជាច្រើន ប៉ុន្តែ​មង្គលការ​រវាង​មនុស្ស​ភេទ​ដូចគ្នា ហាក់បីដូចជា មិន​ទាន់​ត្រូវ​គេ​ទទួល​យក​បាន​នៅ​ឡើយ​ទេ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា គូស្នេហ៍​ជា​បុរស​ភេទ​ដូច​គ្នា​ខាងលើ មាន​ឈ្មោះ​ថា Francis Libiran ជា​អ្នក​រចនា​ម៉ូដ​ដ៏​ល្បី​ម្នាក់ បាន​រៀបការ​ជាមួយ ដៃ​គូ​ពាណិជ្ជកម្ម​របស់​ខ្លួន ឈ្មោះ Christian Mark Jacobs ដោយ​រៀបចំ​ពិធី​យ៉ាង​ទាក់ទាញ និង​ពិសេស​ខ្លាំង​ណាស់ ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​ពួកគេ។

ជាមួយ​គ្នា​នេះ​ដែរ រូបថត​មង្គលការ​របស់​គូ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយ​គូ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែកចាយ នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន ដោយ​មាន​អ្នក​អបអរសាទរ និង​រិះគន់​មក​ទាំង​ព្រម​តែ​ម្ដង៕

តោះ! ទៅ​មើល​រូបថត​របស់​គូស្នេហ៍​ភេទ​ដូច​គ្នា​មួយ​គូ​នេះ ទាំង​អស់​គ្នា៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង