​ប្រាក់​ សុវណ្ណារ៉ា៖​ ពានរង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ជា​ពាន​មាន​​ន័យ​បំផុត​ក្នុង​ជីវិត​លោក

  • 2017-03-22 06:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ប្រាក់​ សុវណ្ណារ៉ា​ លើក​ឡើង​ថា​កម្មវិធី​ផ្ដល់​ពានរង្វាន់​សម្រាប់​អ្នក​កីឡា​ឆ្នើម​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​កោស​កកាយ​នូវ​សមិទ្ធផល​ផ្សេងៗ​ដែល​ធ្លាប់​មាន​នា​ពេល​កន្លង​មក។​

លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ទទួលពានរង្វាន់

អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ បឹងកេតអង្គរ​ បាន​ឲ្យ​ដឹង​ក្រោយ​ឈ្នះ​ពានរង្វាន់​កាល​ពី​យប់​មិញ​នៅ​សណ្ឋាគារ​ណាហ្គាវើល​ថា​ លោក​ពិត​ជា​ត្រេកអរ​និង​មាន​មោទនភាព​ដែល​បាន​ឈ្នះ​ពានរង្វាន់​គ្រូ​បង្វឹក​ឆ្នើម។​ តាម​រយៈ​កម្មវិធី​ផ្ដល់​ពានរង្វាន់​មួយ​នេះ​លោក​ជឿជាក់​ថា​ ពិត​ជា​ការ​ជំរុញ​ដល់​គ្រប់​កីឡា​ទាំង​អស់​ឲ្យ​មាន​ការ​រីកចម្រើន​ថែម​ទៀត​ ហើយ​ចំពោះ​កីឡាករ​ កីឡា​ការិនី​និង​គ្រូ​បង្វឹក​ផ្សេងៗ​ទៀត​នឹង​ព្យាយាម​ខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ​ល្អៗ​ជា​បន្តបន្ទាប់​ទៀត។​

លោកគ្រូ ប្រាក់ សុវណ្ណារ៉ា នៅកណ្ដាល

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ពេញ​ចិត្ត​និង​កម្មវិធី​មួយ​នេះ​ណាស់​ ព្រោះ​ជា​កម្មវិធី​ដែល​បាន​កោស​កកាយ​នូវ​សមិទ្ធផល​ក៏​ដូច​ជា​ស្នាដៃ​ ដែល​អតីត​កីឡាករ​ កីឡា​ការិនី​ជើង​ចាស់​បាន​បង្កើត​នា​ពេល​កន្លង​មក​ ឲ្យ​អ្នក​ជំនាន់​ក្រោយ​បាន​ដឹង​ និង​ជា​ការ​ដឹងគុណ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ផង​ដែរ។​

លោក ​ប្រាក់​ សុវណ្ណារ៉ា​ ជា​អតីត​គ្រូ​បង្វឹក​ក្រុម​បឹងកេតអង្គរ​ ហើយ​កាល​ពី​ឆ្នាំ​២០១៦​ លោក​បាន​ជួយ​ឲ្យ​ក្រុម​មួន​នេះ​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ ក្រៅ​ពី​នេះ​ទៀត​លោក​បាន​ដឹកនាំ​ក្រុម​បាល់ទាត់​ Cambodia All Star​ ឲ្យ​ឈ្នះ​៣ប្រកួត​គឺ​ Buriram United,​ Muangthong United​ និង​ក្រុម​ Lao All Star៕​

អត្ថបទ៖ នួន ស៊ីណា​