ព្រះ​នាង Kako បុត្រី​​ព្រះអង្គម្ចាស់​​ជប៉ុន សម្រស់​មិន​ធម្មតា ឯ​ការ​សិក្សា​គួរ​ឲ្យ​ស្ងើច

  • 2017-03-22 04:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​នាង Kako គឺ​ជា​បុត្រី​របស់​ព្រះអង្គម្ចាស់ Akishino និង​ជា​ចៅ​ស្រី​របស់​ព្រះ​អធិរាជ​ជប៉ុន Akihito។ ឈាន​ចូល​ព្រះ​ជន្ម ២២​ព្រះ​វស្សា ព្រះ​នាង Kako បាន​ឆ្លង​កាត់​ការ​សិក្សា​ជា​ច្រើន ដែល​មាន​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស រួម​ទាំង​ការ​យាង​ចូល​រួម​វគ្គ​ខ្លី​ៗ​ជា​ច្រើន​ទៀត​ផង។

ព្រះ​នាង Kako បាន​ប្រសូត​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៤ ក្នុង​ត្រកូល​អធិរាជ​ជប៉ុន ជា​បុត្រី​ទី២។ ព្រះ​នាង Kako ក៏​ជា​ចៅ​ស្រី​ដែល​មាន​ព្រះ​ជន្ម​ច្រើន​បំផុត​ទី២ របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito ហើយ​មនុស្ស​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ព្រះ​នាង​យ៉ាង​ខ្លាំង ដោយសារ​សម្រស់​មិន​ចាញ់​តារា​ឡើយ។

ចំពោះ​ការ​សិក្សា​វិញ នៅ​ខែ​មេសា ឆ្នាំ​២០០១ ព្រះ​នាង Kako បាន​ចាប់​ផ្ដើម​ចូល​រៀន​សាលា​បឋមសិក្សា Gakushuin ហើយ​បញ្ចប់​កម្រិត​នេះ នៅ​ឆ្នាំ​២០០៧ ពោល​គឺ​មាន​រយៈពេល ៦​ឆ្នាំ​ដូច​កម្មវិធី​សិក្សា​របស់​កម្ពុជា​ដែរ។ នៅ​ឆ្នាំ​ដដែល បុត្រី​ព្រះ​អង្គ​ម្ចាស់ Akishino អង្គ​នេះ បាន​បន្ត​ការ​សិក្សា​កម្រិត​វិទ្យាល័យ​នៅ​សាលា Gakushuin សម្រាប់​នារី និង​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១២។

ដោយ​មិន​ទុក​ពេល​ឲ្យ​ទំនេរ​ពី​ការ​សិក្សា ព្រះ​នាង Kako បាន​ចាប់​ផ្ដើម​ចូល​រៀន​ភាសា​អង់គ្លេស​ភ្លាមៗ នៅ​សាលា Trinity College ប្រទេស​អៀរឡង់ ហើយ​ក្នុង​ឆ្នាំ​២០១៣ ព្រះ​នាង​បាន​ចាប់​ផ្ដើម​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ Gakushuin។ យ៉ាង​ណា​ក្ដី នៅ​ឆ្នាំ​២០១៤ ព្រះ​នាង Kako បាន​បោះ​បង់​ការ​សិក្សា​ជំនាញ​អប់រំ​នោះ រួច​​ប្រឡង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ International Christian University វិញ​រហូត​ដល់​សព្វ​ថ្ងៃ។ ក្រៅ​ពី​នេះ ព្រះ​នាង​ក៏​បាន​យាង​ចូល​រួម​ក្នុង​វគ្គ​ខ្លីៗ ព្រម​ទាំង​ការ​ស្រាវជ្រាវ​ជា​ច្រើន​ទៀត​ផង។

ប្រភព៖ Dramafever   ប្រែ​សម្រួល៖ គង់ វិសាល