បាន​ដឹង​ច្បាស់​តម្លៃ​ HTC U Ultra ប្រភេទ​កញ្ចក់​​ Sapphire Glass ​សឹង​ក្អួត​ឈាម​!​​

  • 2017-03-22 06:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​តៃវ៉ាន់​​ HTC ​បាន​បន្ត​ចេញ​លក់​ជា​ផ្លូវ​ការ​នូវ​ម៉ូដែល​ U Ultra មួយ​ជំនាន់​ទៀត​ដោយ​លើក​នេះ​មាន​ការ​បំពាក់​នូវ​កញ្ចក់​អេក្រង់​ Sapphire Glass ដែល​មាន​ភាព​ធន់​មាំ​ខ្លាំង​ជាង​ម៉ូដែល​មុន​បំពាក់​កញ្ចក់​ធម្មតា​ Corning Gorrill Glass 5។

ម៉ូដែល​ថ្មី​ខាង​លើ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​ HTC ផ្ទាល់​ក្នុង​តម្លៃ​ប្រមាណ​ ២៨,៩០០​ ដុល្លារ​តៃវ៉ាន់​ ប្រហែល​ ៩៤៧ ដុល្លារ​អាមេរិក​។​

​ស្មាតហ្វូន​មួយ​នេះ​ហាក់​បី​ជា​ទទួល​បាន​ការ​រិះគន់​ខ្លាំង​មែនទែន​ជុំវិញ​រឿង​រ៉ាវ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ថា​តួ​ខ្លួន​របស់​​វា​ងាយ​ឆាប់​កោង​ជាង​ស្មាតហ្វូន​ដទៃៗ​។

ប្រភព: flashfly

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា