វិធី​ Share WiFi ​ពី​ iPhone តិច​ថា​មិន​ចេះ​

  • 2017-03-22 07:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ​អ្នកប្រើប្រាស់​មួយ​ចំនួន​ធំ​ចង់​ដឹង​ពី​របៀប​បើក​មុខងារ​ Personal Hotspot ឫ​ភាសា​សាមញ្ញ​ហៅ​ថា Share WiFi ​ទៅ​កាន់​ឧបករណ៍​ដទៃ​របស់​មិត្តភ័ក្ដិ​និង​អ្នក​នៅ​ជុំវិញ​ខ្លួន​។ ម្ល៉ោះ​ហើយ​ក្នុង​ថ្ងៃ​នេះ Sabay នឹង​ចែក​រំលែក​ចំណេះដឹង​ថ្មី​មួយ​ទៀត​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា​ទាក់ទង​នឹង​ចម្ងល់​ខាង​លើ​។

១. សូម​ចុច​ចូល​ទៅ​កាន់ Settings > Cellular

២. ចុច​បើក​ប្រព័ន្ធ​អ៊ីនធឺណិត​ 3G/4G

៣. ចុច​លើ​ពាក្យ​ Personal Hotspot (នៅ​ផ្នែក​ខាង​ក្រោម​) > Turn On > រើស​យក​ Turn on WiFi and Bluetooth

(ករណី​បើ​ចង់​ដឹង​លេខ​កូដ WiFi ដែល​យើង​បាន​កំណត់​ សូម​ងាក​ទៅ​មើល​ប្រអប់​ពាក្យ​ WiFi Password ហើយ​កំណត់​ទៅ​តាម​ចិត្ត​របស់​អ្នក​)។

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម