កប់! សំបុត្រ​ El Clasico ​ថ្លៃ​ជាង​សំបុត្រ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ​៩​ដង​

  • 2017-03-22 07:23:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid និង​ Barcelona នឹង​ប៉ះ​គ្នា​នៅ Miami ទឹកដី​អាមេរិក​ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កម្ដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី។

ការ​ប្រកួត​ El Clasico ឆ្លង​ទ្វីប​នេះ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Millennium ហើយ​តម្លៃ​សំបុត្រ​ទស្សនា​ថ្លៃ​​ចាប់​ពី ៥២០​ផោន​ឡើង​ទៅ​ ពោល​គឺ​ថ្លៃ​ជាង​៩​ដង​បើ​ធៀប​នឹង​សំបុត្រ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ដែល​មាន​តម្លៃ​ចាប់​ពី​ ៦០​ផោន​ប៉ុណ្ណោះ។

សម្រាប់​កៅអី​ថ្លៃ​បំផុត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League មាន​តម្លៃ ៣៩០​ផោន​ស្រប​ពេល​ក្នុង​ការ​ប្រកួត​ El Clasico នៅ​អាមេរិក​វិញ​មាន​តម្លៃ​រហូត​ដល់​ ៣៦០០​ផោន។ ជំនួបខាងលើនឹងធ្វើនៅកីឡដ្ឋាន Millennium ដែលមាន​ចំណុះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ ៦៥០០០នាក់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន