បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ​នៅ​កម្ពុជា​មួយ​នេះ អត់​ខ្លាច​ចោរ​ឆក់ ឬ​បាត់​លុយ

  • 2017-03-23 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ជា​បច្ចេកវិទ្យា​ថ្មី​ដំបូង​គេ​នៅ​កម្ពុជា ប្រើ​តែ​ទូរសព្ទ​ដៃ​ជា​ការ​ស្រេច
  • លែង​ដាក់​លុយ​ចាយ​តាម​ខ្លួន​ច្រើនៗ មិន​ខ្លាច​បាត់​លុយ ឬ​ចោរ​ឆក់
  • ចាយ​បាន​ច្រើន​កន្លែង​៖ ចាក់​សាំង កន្លែង​ញ៉ាំ​អី ទិញ​អីវ៉ាន់...
  • សេវា Free ហើយ​បាន Discount ដល់ ៣០% ទៀត ពេល​ចាយ​ម្ដងៗ

ក្រុមហ៊ុន​ឯក​ជន​មួយ​ទើប​តែ​ដាក់​ចេញ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​នៅ​កម្ពុជា ជួយ​ដល់​អ្នក​ប្រើ​ខ្លាំង​មែន​ទែន មិន​ខ្លាច​បាត់​លុយ ឬ​ដាក់​លុយ​តាម​ខ្លួន​ច្រើន ហើយ​ត្រូវ​ចោរឆក់​ប្លន់​នោះ​ទេ។

បច្ចេកវិទ្យា "QR Code Payment" អាច​ឲ្យ​អ្នក​ប្រើ ចាយ​លុយ​គ្រប់​កន្លែង ពេល​ញ៉ាំ​អី ចាក់​សាំង ទិញ​អីវ៉ាន់ ដោយ​គ្រាន់​តែ​វាយ​លេខ​កូដ ឬ​ស្កេន QR Code លើ​ទូរ​សព្ទ​ដៃ​ជា​ការ​ស្រេច។ អ្នក​គ្មាន Smartphone ក៏​អាច​ប្រើ​តាម​ទូរសព្ទ​ដៃ​ធម្មតា​បាន​ដែរ ដោយ​គ្រាន់​តែ​ចុច *989# (របៀប​ប្រើ សូម​មើល​រូប​ភាព​ខាង​ក្រោម)។

បច្ចេកវិទ្យា​នេះ មាន​បំពាក់​នៅ​ក្នុង «វីង​គិត​លុយ» ដែល​ជា​សេវា​ថ្មី​មួយ​របស់​ធនាគា​រឯក​ទេស វីង ជួយ​កាត់​បន្ថយ​ការ​កាន់​ប្រាក់​សុទ្ធ ឬ​ដាក់​លុយ​តាម​ខ្លួន​ច្រើន ដោយ​ប្រើ​តែ​ទូរសព្ទ​មួយ​មុខ​ប៉ុណ្ណោះ។

លោក វ៉ាន សុធារី នាយក​ផ្នែក Merchant របស់​វីង ប្រាប់ Sabay ថា៖ "មនុស្ស​អាច​ភ្លេច​យក​កាបូប​លុយ តែ​មិន​ភ្លេច​យក​ទូរសព្ទ​តាម​ខ្លួន​ទេ ចឹង​ទោះ​បី​យើង​ភ្លេច​យក​កាបូប​លុយ​ក៏​លែង​មាន​បញ្ហា​ដែរ ព្រោះ​យើង​អាច​ទូទាត់​លុយ​តាម «វីង​គិត​លុយ​» បាន។

បច្ចេកវិទ្យា​ថ្មី​នេះ​មិន​ត្រឹម​ជួយ​បញ្ចៀស​ហានិភ័យ​បាត់​លុយ ឬ​លុយ​ក្លែង​ក្លាយ​នោះ​ទេ ថែម​ទាំង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ទៅ ៣០% នៅ​តាម​ហាង​ដៃគូ​សហការ​វីង ដែល​បិទ​ផ្លាក «វីង​គិត​លុយ» ជា​ចំណាំ"។

បច្ចុប្បន្ន វីង មាន​ដៃគូ​ជាង ១០០០ កន្លែង ភាគ​ច្រើន​នៅ​ភ្នំពេញ រាប់​តាំង​ពី​ហាង​ផ្កា ហាង​អាហារ-ភីហ្សា ការ៉ាស់​សាំង ម៉ូតូ​កង់​បី ជាដើម ខណៈ​នៅ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ចាម និង​ព្រះសីហនុ ក៏​មាន​ដៃគូ​សហការ​វីង ដែល​អាច​ប្រើ​សេវា​នេះ​បាន ហើយ​ទទួល​បាន Discount រហូត​ដល់ ៣០% ឯ​ណោះ ខណៈ​សេវា​គឺ Free ពេញ​តែ​ម្តង។

តា៎​ប៉ុណ្ណេះ លែង​ខ្មាស​គេ​រឿង​ភ្លេច​យក​កាបូប​លុយ មិន​ខ្លាច​បាត់​លុយ មិន​ភ័យ​ដាក់​លុយ​ច្រើន​តាម​ខ្លួន​ទៀត។ ចាំ​អង្កាល់​ទៀត សេវា Free Free រាល់​ពេល​ចាយ​ម្ដងៗ!

សម្រាប់​ព័ត៌មាន​បន្ថែម​ពី «វីង​គិត​លុយ» និង​បញ្ជី​ដៃគូ​សហការ​វីង ទាក់​ទង 023 999 989/012 999 489 ឬ​ចូល​វិបសាយ www.wingmoney.com/km/personal/pay-with-wing

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម
អត្ថបទថ្មី