រកឯណាបាន! CEO ក្រុមហ៊ុន AirAsia មិនប្រកាន់ខ្លួន ឡើងទៅសម្អាតយន្តហោះខ្លួនឯង

  • 2017-03-22 08:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AirAsia លោក Tony Fernandes ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្គាល់ ដោយសារ​តែ​បុគ្គលិក​លក្ខណៈ​ដ៏​ល្អ គួរ​ឲ្យ​គោរព និង​ជំនឿ​ក្នុង​ការ​ធ្វើ​ការ​រួមគ្នា ជាមួយ​នឹង​បុគ្គលិក​របស់​លោក។

បើ​តាម​វីដេអូ​ឃ្លិប​ខ្លី​មួយ​ខ្សែ ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter បាន​បង្ហាញ​ឲ្យ​ឃើញ លោក Tony បំពេញ​ភារកិច្ច​ជំនួស​សមាជិក​នាវិក ដោយ​យក​ម៉ាស៊ីន​បូម​ធូលី មក​បូម​សម្អាត​ធូលី​នៅ​លើ​យន្តហោះ ដោយ​ខ្លួន​លោក​ផ្ទាល់​តែម្ដង ដោយ​មិន​ប្រកាន់​អ្វី​ឡើយ។

វីដេអូ​ឃ្លិប​ដែល​បាន​បង្ហោះ​ដោយ ប្រធាន​ផ្នែក​គមនាគមន៍​នៃ​ក្រុមហ៊ុន AirAsia មាន​ឈ្មោះ​ថា Aziz Laikar បាន​ភ្ជាប់​ជាមួយ​សារ​សរសេរ​ថា «បន្ថែម​នាវិក​ម្នាក់​ទៀត​នៅ​លើ​ជើង​ហោះហើរ AK6306 ទៅ​កាន់​ប្រជុំកោះ Langkawi (ម៉ាឡេស៊ី)»។

ជាមួយ​គ្នា​នេះ​ដែរ មាន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ថា «ពិត​ជា​នាយក​ប្រតិបត្តិ​ដ៏​ល្អ​វិសេស​មែន» ខណៈ​អ្នក​ខ្លះ​បាន​និយាយ​ថា «ថៅកែ​ល្អ...ស្លូត រាក់ទាក់ សុភាព និង​ឧស្សាហ៍ព្យាយាម»៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Stomp   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម