ដល់​ពេល Rihanna បង្ហាញ​ខ្លួន​ក្នុង​រឿង​ភាគ​ជា​លើក​ដំបូង

  • 2017-03-22 09:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rihanna បាន​ចូល​ខ្លួន​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ជា​លើក​ដំបូង​ ​សម្រាប់​រឿង​ភាគ Bates Motel ដែល​ជា​រឿង​ភាគ​ដ៏​ល្បី​មួយ​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​នាង​សម្ដែង​ជា​តួ​ Marion​ ​Crane​​ ដែល​ទើប​នឹង​ចាក់​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​។

នាង​ត្រូវ​បាន​​សម្ដែង​ជា​តួ​អង្គ​សំខាន់​ម្នាក់ ដែល​ជា​តួ​ដ៏​ល្បី​ល្បាញ​និង​ធ្លាប់​បាន​សម្ដែង​ដោយ​ Janet Leigh កាល​ពី​ឆ្នាំ​១៩៦០​ ពី​ក្នុង​រឿង​ "វិកល​ចរិត(Psycho)” របស់​លោក Alfred Hitchcock។ តារា​វ័យ​២៩​ឆ្នាំ​រូ​​ប​នេះ​ នឹង​សម្ដែង​តែ២ភាគ​តែប៉ុណ្ណោះ​ ដែល​សម្ដែង​ជា​តួអង្គ​ដ៏​សំខាន់​មួយ​គឺ​អ្នក​ដែល​នឹង​ត្រូវ​តួឯក Norman Bates សម្លាប់។

ក្នុង​រឿង​ភាគ​នេះ Rihanna បាន​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ស្រើប​ស្រាល​ជាមួយ​សង្សារ​ក្នុង​រឿង​របស់​នាង​ ឈ្មោះ Sam Loomis ដែល​សម្ដែង​ដោយ​លោកAustin Nichols។ Rihanna បាន​តែង​ខ្លួន​យ៉ាង​ស្អាត​ជាមួយ​នឹង​ សក់​ខ្លី​ពណ៌​ក្រហម​ប្រះ​ស្មា​របស់​នាង។​​​​

តារា​ចម្រៀង​ដ៏​ស្រស់​ស្អាត​មក​ពី​ប្រទេស​ Barbados រូប​នេះ បាន​ជ្រើស​រើស​ឲ្យ​ដើរ​តួ​ជា Marion ពីព្រោះ អ្នក​ដឹក​នាំ​ថត​រឿង​ភាគ​នេះ​ បាន​ដឹង​ថា Bates Motel គឺជា​រឿង​ភាគ​ដែល​នាង​ចូល​ចិត្ត​មើល ​ហើយ​ បាន​ សរសេរ​និង​បង្កើត​តួ​អង្គ​នេះ​ជា​ពិសេស​សម្រាប់​នាង​តែ​ម្ដង៕

ប្រភព៖ dailymail

 

ប្រែសម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម