កូរ៉េ​ខាង​ជើង​ ​បរាជ័យ​គម្រោង​បាញ់​មីស៊ីល​រំលង​ទ្វីប

  • 2017-03-22 12:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ ​និង​មូលដ្ឋាន​ទ័ព​អាមេរិក​ប្រចាំ​ឧបទ្វីប​កូរ៉េ​ ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ​គម្រោង​បាញ់​មីស៊ីល​រំលង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ​ក្រោយ​មីស៊ីល​សាក​ល្បង​ផ្ទុះ​ឆេះ​ពេល​ទើប​ហោះ​បាន​បន្តិច។

ប្រភព​ដដែល​បន្ត​ថា​ ​ពួក​គេ​មិន​ទាន់​អាច​កំណត់​ច្បាស់​ពី​ចំនួន​គ្រាប់​មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​ត្រៀម​បាញ់​សាកល្បង​នោះ​ទេ​ ​។ ទន្ទឹម​នោះ​ ​អ្នក​វិភាគ​ជា​ច្រើន​អះអាង​ថា​ការ​បរាជ័យ​លើក​នេះ​ ​អាច​ជា​មេរៀន​សម្រាប់​កូរ៉េ​ខាង​ជើង​ដើម្បី​អភិវឌ្ឍ​កម្មវិធី​មីស៊ីល​រំលង​ទ្វីប​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ដោយ​ឡែក​ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​​មុន​ ​កូរ៉េ​ខាង​ជើង​បាញ់​បាន​សម្រេច​នូវ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ ​(១ ០០០​ ​គីឡូម៉ែត្រ)​ ​ចំនួន​ ​៤​ ​គ្រាប់​ ​ចូល​ក្នុង​ដែន​សមុទ្រ​របស់​ជប៉ុន៕

មីស៊ីល​ ​៤​ ​គ្រាប់​ ​ដែល​ហោះ​ចូល​ដែន​សមុទ្រ​ជប៉ុន

ប្រភព៖ BBC   ប្រែ​សម្រួល៖ រដ្ឋ