Real Madrid ​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ តម្លៃ​ជិត​១៣០​លាន​ផោន

  • 2017-03-23 01:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid ​​គ្រោង​នឹង​ទិញ​យក​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​​វ័យ​ក្មេង​ជម្រើស​ជាតិ​បារាំង​ Kylian Mbappe ​របស់​ក្លឹប​ AS Monaco ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ ដែល​មាន​តម្លៃ​ខ្លួន​​​​ថ្លៃ​​បំផុត​​បំបែក​កំណត់ត្រា​លើ​ពិភពលោក​​ ជិត​​១៣០​លាន​ផោន (ជាង​១៦២​លាន​ដុល្លារ)។

Mbappe ​វ័យ​ទើប​១៨​ឆ្នាំ ​បាន​បង្ហាញ​ទម្រង់​លេង​ដ៏​ភ្ញាក់​ផ្អើល ​​ដោយ​ស៊ុត​ឲ្យ​ Monaco ​១៩​គ្រាប់​ហើយ​រដូវ​កាល​នេះ​​ ​និង​ទើប​ជាប់​ជម្រើស​ជាតិ​បារាំង​ ​ត្រៀម​បង្ហាញ​ខ្លួន​នៅ​ជម្រុះ​ World Cup 2018 ​ទល់​នឹង​​​លុចហ្សំបួរ ​នៅ​ថ្ងៃ​សៅរ៍ ​និង​លេង​មិត្តភាព​ទល់​នឹង​អេស្ប៉ាញ​ នៅ​ថ្ងៃ​អង្គារ​ផង​ដែរ។

បើ​តាម​ AS ​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​ស្តេច​ស​បាន​​បញ្ជូន​ភ្នាក់ងារ​មើល​ជើង​កីឡាករ​របស់​ខ្លួន​ ទៅ​មើល​ Mbappe រួច​ហើយ ​ខណៈ​ដែល​ពួកគេ​​ជឿ​ថា​ ​តារា​វ័យ​ក្មេង​រូប​នេះ​ អនាគត​​អាច​នឹង​ក្លាយ​ជា​ Super Star ​លំដាប់​ពិភពលោក​ដូច​ Ronaldo ​ប្រេស៊ីល ​ដូច្នេះ​ទើប​ចង់​ទិញ​ឲ្យ​បាន​នៅ​រដូវ​កាល​ក្រោយ។ ​សេចក្ដីរាយការណ៍​ដដែល​​បន្ថែម​ថា ​​Monaco ​ធ្លាប់​បដិសេធ​ក្លឹប​អង់គ្លេស​ដេញ​ថ្លៃ ​៩៥​លាន​ផោន​​ម្តង​​ហើយ​ ប៉ុន្តែ​ពួកគេ​​ចង់​បាន​តម្លៃ​ប្រហែល​១២៩​លាន​ផោន ​ដែល​ជា​តម្លៃ​បំបែក​កំណត់ត្រា​លើ​ពិភពលោក ​​ថ្លៃ​ជាង​ Paul Pogba ​ផ្ទេរ​ទៅ​ Manchester United ​៨៩​លាន​ផោន​ទៀត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​