BMW i8 មាន​តែ ១០ គ្រឿង​​ស្រុក​ខ្មែរ អ្នក​ទិញ​បាន​មិន​ធម្មតា

  • 2017-03-23 02:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW i8 តម្លៃ​ខ្ទង់ជាង ១០ ម៉ឺន​ដុល្លារ ជា​រថយន្ត​ស្ព័រ​ប្រណិត​ មាន​តែ​ប្រហែល ១០ គ្រឿង​ប៉ុណ្ណោះ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​បច្ចុប្បន្ន ហើយ​អ្នក​ទិញ​ជិះ​សុទ្ធ​តែ​ជា​មនុស្ស​ចូលចិត្ត​ភាព​ស៊ីវិល័យ​ខ្លាំង។

អ្នក​លក់​ក្នុង​ហាង​​លក់​រថយន្ត​ប្រណិត​ល្បី​ឈ្មោះ​មួយ​នៅ​​ភ្នំពេញ អះអាង​រថយន្ត​ស្ព័រ​ម៉ូដែល i8 នេះ​មួយ​គ្រឿង​ថ្លៃ​ប្រហែល​ជាង ១០ ម៉ឺន​ដុល្លារ ​តែ​ទម្រាំ​លក់​ចេញ​មួយ​គ្រឿង​ ក៏​មិន​ងាយ​ប៉ុន្មាន​ដែរ។

ភ្នាក់ងារ​លក់​រូប​នេះ ថា​មក​​ទល់​ឥឡូវ ហាង​ទើប​លក់​ i8 នេះ​បាន ២គ្រឿង​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ទិញ​ជិះ​ភាគ​ច្រើន​ជា​យុវវ័យ​ចូលចិត្ត​ភាព​ស៊ីវិល័យ។

លោក​ថា រថយន្ត​​ស្ព័រ​ទំនើប​នេះ ​ធម្មតា​ពុំ​មាន​នៅ​ឃ្លាំង​ទេ លុះ​ត្រា​តែ​មាន​ភ្ញៀវ​កុម្ម៉ង់​ទិញ ទើប​ហាង​យក​មក​លក់។

ល្បឿន​កុងទ័រ​របស់ BMW i8 អាច​​ស្ទុះ​​ពី ០ ទៅ ១០០ គ.ម/ម៉ ប្រើ​ពេល​តែ ៤,៤ វិនាទី​ប៉ុណ្ណោះ ខណៈ​ល្បឿន​អតិបរមា​ ២៥០ គ.ម/ម៉។ i8 ស៊ី​សាំង ២,១លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ (​ដំណើរ​ការលក្ខណៈ អគ្គិសនីបូក​សាំង) និង​​បញ្ចេញ​ឧស្ម័ន​កាបូន​តែ ៤៩ក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូម៉ែត្រ៕

រូបថត៖ Kimsrun Premium Auto

អត្ថបទ៖ ផាន់និត