ខ្វះ​មួយ​សប្តាហ៍​បង្ហាញ​ខ្លួន​ប្រអប់​ Galaxy S8+ ត្រូវ​បាន​គេ​ទម្លាយ​ចេញ​មក​បាត់!

  • 2017-03-23 02:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​ត្រកូល Galaxy S ជំនាន់​ក្រោយ​ពី SAMSUNG នៅ​សល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ទេ ដោយឡែក​ថ្ងៃ​នេះ​មាន​ការ​បែក​ធ្លាយ​នូវ​រូបភាព​មួយ​សន្លឹក​ជុំវិញ​ប្រអប់​របស់​ Galaxy S8+ តែ​ម្តង ដែល​នាំ​ឲ្យ​មាន​ការ​បង្ហើប​រឿង​រ៉ាវ​ខ្លះៗ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ប្រអប់​នេះ។

ក្នុង​នោះ​គេ​បាន​បញ្ជាក់​ថា S8/S8+ នឹង​ប្រើប្រាស់​នូវ​រន្ធ​ដោត​សាក​ប្រភេទ Micro USB ដូច​ទៅ​នឹង​ម៉ូដែល Note 7 ដែល​នេះ​ខុស​ប្លែក​ពី​ត្រកូល S ជំនាន់​មុន​។​ បន្ថែម​ពី​នេះ ក្នុង​ប្រអប់​ក៏​មាន​កាស​មួយ​គូ​ ដែល​គេ​សង្ស័យ​ថា​ជា​កាស Brand AKG​ របស់​ក្រុមហ៊ុន Harman Kardon ដែល​ SAMSUNG បាន​ទិញ​យក​កាល​ពី​ប៉ុន្មាន​ខែ​មុន។

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា