ងាយៗ ខល​ទៅ​ 888 ស្មាត ដោះ​ស្រាយ​បញ្ហា​ទាន់ចិត្ត លែង​ចុច​នេះ​ចុច​នោះ​​នាំ​ឈឺក្បាល

  • 2017-03-23 04:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឹង​តែ​គ្រប់​គ្នា​ដែល​ប្រើ​ប្រព័ន្ធ​ទូរសព្ទ​ស្មាត រអ៊ូរទាំ​​ពេល​​ខល​ទៅ​សេវា​បម្រើ​អតិថិជន​ Smart ម្តងៗ ឮ​តែ​សំឡេង​មនុស្ស​ស្រី​ឲ្យ​ចុច​នេះ​ចុច​នោះ​ រហូត​អ្នក​ខ្លះ​វិល​មុខ មិន​ដែល​បាន​សួរ​សំនួរ​ឡើយ។

តាម​ពិត​ទៅ​​សំឡេង​ណែនាំ​ពេល​ប្រិយមិត្ត​ចុច​ទៅ 888 នោះ​គ្រាន់​តែ​ចង់​​បង្ហាញ​សេវាកម្ម​របស់​ក្រុមហ៊ុន​ទូរសព្ទ​នេះ ទៅ​អតិថិជន​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​អ្នក​​មាន​សំនួរ​លើ​បញ្ហា​​​លេខ​ទូរសព្ទ​ផ្ទាល់​ខ្លួន មិន​ចង់​ដឹង​សេវាកម្ម​ដែល​​តម្រូវ​ឲ្យ​ចុច លេខ ១, ២, ៣ ជា​ដើម​ហ្នឹង អាច​ធ្វើ​តាម​វិធី​ខាង​ក្រោម តែ​មួយ​ភ្លែត​ ភ្នាក់ងារ​បម្រើ​សេវា​កម្ម​​ដល់​អតិថិជន (មនុស្ស​ពិត) ​នឹង​ឆ្លើយតប។

ពេល​អ្នក​ចុច​ទៅ 888 នោះ​អ្នក​នឹង​ឮ​សំឡេង​មនុស្ស​ស្រី​ណែនាំ​ពី​ការ​ចុច​លេខ ១ សម្រាប់​ប្រើ​ភាសា​ខ្មែរ និង​លេខ​ ២ សម្រាប់​អង់គ្លេស។ អ្នក​​អាច​ចុច​លេខ ១ ដើម្បី​​ស្ដាប់​ជា​ភាសា​ខ្មែរ។ បន្ទាប់​មក​ចុច​លេខ ២ សម្រាប់​ព័ត៌មាន​ទូទៅ ហើយ​​ក្រោយ​ឮ​សំឡេង​មនុស្ស​​​ស្រី​នោះ​បាន​បន្តិច អ្នក​ត្រូវ​ចុច​លេខ ០ វិញ ដើម្បី​ទៅ​ដល់​ភ្នាក់ងារ​បម្រើ​អតិថិជន​ផ្ទាល់​តែ​ម្តង​ កុំ​ឲ្យ​ខាត​ពេល​ចុច​នេះ​ចុច​នោះ​យូរ​ខូចការ។

​នេះ​ជា​វិធី ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ខាត​ពេល​វេលា​ច្រើន ហើយ​អាច​សួរ​សំនួរ​ទៅ​អតិថិជន​ក្រុមហ៊ុន​ទូរសព្ទ​មួយ​នេះ បាន​ទាន់​ចិត្ត​ថែម​ទៀត៕

អត្ថបទ៖ ផាន់និត