សាហាវ​ហួស​ថ្លែង! សាលា​ឯកជន​នៅ​ឥណ្ឌា ចាប់​ឃុំ​កូន​សិស្ស ព្រោះ​មិន​បង់​ថ្លៃ​សិក្សា

  • 2017-03-23 07:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ឯកជន​មួយ​កន្លែង​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ឃុំឃាំង​កូន​សិស្ស ចំនួន​១៩​នាក់ ដែល​មិន​បាន​បង់​ថ្លៃ​សិក្សា ទាន់​ពេល​វេលា។

បើ​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា កូន​សិស្ស​សាលា​អាយុ​ចន្លោះ​ពី ៥ ដល់ ១៤​ឆ្នាំ​ទាំងនោះ ត្រូវ​បាន​គេ​ឃុំឃាំង អស់​រយៈពេល ២ម៉ោង នៅ​ក្នុង​ថ្នាក់​រៀន នៃ​សាលា Saritha Vidya Niketan ស្ថិត​ក្នុង​ក្រុង Hayathnagar។ មិនតែប៉ុណ្ណោះ សិស្ស​ទាំងនោះ​ត្រូវ​បាន​រារាំង មិន​ឲ្យ​ចូល​ប្រលង​ប្រចាំ​ឆ្នាំ ដែល​បាន​ធ្វើ​ឡើង កាល​ពី​សប្ដាហ៍​មុន​ទៀត​ផង។

ក្រុម​អាជ្ញាធរ​ត្រូវ​បាន​ជូន​ដំណឹង​យ៉ាង​បន្ទាន់ បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​កូន​សិស្ស បាន​ដឹង​ពី​ការ​ឃុំខ្លួន​ខុស​ច្បាប់​នោះ។ ជាមួយ​គ្នា​នេះ​​ដែរ អង្គភាព​សារព័ត៌មាន និង ក្រុម​សកម្មជន​ក្នុង​ស្រុក ក៏​បាន​ដឹង​លឺ​អំពី​រឿងរ៉ាវ​នោះ​ផង​ដែរ។

«សកម្មភាព​របស់​សាលា​រៀន​នេះ គឺ​ពិត​ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ លើ​សិទ្ធិ​កុមារ និង​ជា​ការ​បង្ខាំង​កុមារ​ខុស​ច្បាប់»។ នេះ​បើ​តាម​សម្តី សកម្មជន​សិទ្ធិ​កុមារ​ម្នាក់ ឈ្មោះ Achyuta Rao បាន​ប្រាប់​ឲ្យ​ដឹង៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង