Pique ត្រូវ​សហព័ន្ធ​អេស្ប៉ាញ​ពិន័យ ​ដោយ​សារ​រិះគន់​អាជ្ញាកណ្ដាល​

  • 2017-03-23 07:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerard Piqueរង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៣០០០​អឺរ៉ូ​ ចំពោះ​ការ​រិះគន់​អាជ្ញាកណ្ដាល​ក្រោយ​ការ​ប្រកួត​ជាមួយ​ Athletic និង​ Villarreal។

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​ពិន័យ​ចំនួន​១៥០០អឺរ៉ូ​ ​សម្រាប់​ការ​រិះគន់​អាជ្ញាកណ្ដាល​ពេល​ប៉ះ Athletic និង​ ១៥០០​អឺរ៉ូ​ទៀត​ពេល​ប៉ះ Villarreal។

ពេល​លេង​ទល់​នឹង Athletic កីឡាករ​ Pique បាន​រិះគន់​អាជ្ញាកណ្ដាល Fernandez Borbalan ដោយ​សារ​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​ពេល Neymar ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​ ហើយ​នៅ​ប្រកួត​ជាមួយ​ Villarreal រូប​គេ​បាន​រិះគន់​អាជ្ញាកណ្ដាល Villanueva ដែល​មិន​ឲ្យ​ប៉េណាល់ទី​ពេល​បាល់​ប៉ះ​ដៃ​ខ្សែ​ការពារ​ Bruno Soriano៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន