ចិត្ត​សឿង! រត់ពន្ធ​ពេជ្រ​ជាង ១០០០ គ្រាប់​​ក្នុង​ស្បែក​ជើង

  • 2017-03-23 11:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ត្រូវ​ចាប់​បាន​នៅ​ហ្នឹងកន្លែងដោយ​ប៉ុនប៉ងរត់ពន្ធ​គ្រាប់ពេជ្រជាង ១០០០ គ្រាប់​​​ងពី​ក្បែរ​ក្រុង​ហុងកុងចូលទៅខេត្តស៊ិនចិន ដោយ​​បាន​លាក់​​គ្រាប់ពេជ្រក្នុង​ស្បែកជើង។

មន្រ្តីគយ​បាន​លើកឡើង​ថា​​​ ៖ «បុរស​រូប​នេះហាក់ដូចជាមានអ្វីម្យ៉ាងគួរឲ្យសង្ស័យព្រោះថាពេលខ្លះ​គេ​បានដើរចុងៗជើង ហើយ​ពេល​ដែល​គេ​ដឹង​ថា​​យើងសម្លឹងមើលគេ គេក៏បានប្ដូរទៅជាដើរដូចធម្មតាវិញ»។ ក្រោយមកមន្រ្តី​គយ​បាន​ឲ្យ​បុរស​ជាប់​ចោទដោះស្បែកជើងចេញ ពេល​នោះហើយដែលគេប្រទះឃើញពេជ្រទម្ងន់ ២១២,៩ ការ៉ាត់​ក្នុង​កញ្ចប់ដែល​ញាត់ក្រោមទ្រនាប់ស្បែកជើង។

ក្នុង​ករណី​មួយ​ផ្សេងទៀត​ មាន​បុរស​ម្នាក់បាន​ប៉ុនប៉ងរត់ពន្ធ​ពេជ្រ ១ ៥៥៤ គ្រាប់ទៅក្នុង​ប្រទេស​ចិន​ ដោយ​គេ​បាន​លាក់​វា​នៅ​ក្នុង​កញ្ចប់អាហារ។ សារព័ត៌មាន​ចិន​ Xinhua បាន​ឲ្យ​ដឹង​ថា​​​មន្រ្តីគយ​ខេត្តស៊ិនចិន​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ទប់ស្កាត់​ការ​រត់ពន្ធដែល​មាន​រយៈពេល ២ ខែ​ ដោយ​រឹបអូសពេជ្របាន​លើសពី ២ ២០០ ការ៉ាត់​ក្នុងចំនួន ២៩ ករណី៕

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សុខហេង