Podolski ទម្លាយ​រឿង​ Joe Hart និយាយ​ប្រាប់​ខ្លួន ក្រោយ​​ស៊ុត​ឲ្យ​អាល្លឺម៉ង់​ឈ្នះ​

  • 2017-03-23 13:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lukas Podolski កីឡាករ​ជើង​ចាស់​របស់​អាល្លឺម៉ង់ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​​របស់​គេ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ បាន​ទម្លាយ​ប្រាប់​ ពី​​​រឿង​ដែល​​ អ្នក​ចាំ​ទី​ តោ​កំណាច​អង់គ្លេស​ និយាយ​ប្រាប់​ខ្លួន​ ក្រោយ​​ស៊ុត​ឲ្យ​​អាល្លឺម៉ង់​យក​ឈ្នះ​ អង់គ្លេស ១-០។

នៅ​ក្នុង​​សន្និសីទ​ ក្រោយ​ប្រកួត​ចប់ កីឡាករ​អាល្លឺម៉ង់​វ័យ​ ៣១​ឆ្នាំ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "It was a f*****g brilliant shot-amazing!(វា​ពិត​ជា​គ្រាប់​បាល់​ល្អ​​មែន​ទែន​ អស្ចារ្យ!)​"។ Podolski បាន​និយាយ​ពី​ពាក្យ​ដែល​អ្នក​ចាំទី​ជម្រើស​ជាតិ​អង់គ្លេស​និយាយ​ប្រាប់​ ខ្លួន​ ។

​​១​គ្រាប់​របស់​ អតីត​កីឡាករ​ Bayern Munich និង​​ Asernal បាន​ធ្វើ​ឲ្យ​​អ្នក​គាំ​ទ្រ​អាល្លឺម៉ង់​ហ៊ោ​កក្រើក​​កីឡដ្ឋាន Westfalenstadion ហើយ​​មាន​លើក​តម្រៀប​ជា​អក្សរ​មាន​ឈ្មោះ​ Podolski ធ្វើ​ឲ្យ​កីឡាករ​ខ្សែ​ប្រយុទ្ធ​​វ័យ​៣១​ រំភើប​​ស្ទើរ​ស្រក់​ទឹក​ភ្នែក​។

​Lukas Podolski លេង​ឲ្យ​ជម្រើស​ជាតិ​ បាន​១៣០​ប្រកួត ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​បាន ៤៨​គ្រាប់​ ធ្លាប់​ឈ្នះ​ World Cup ម្តង និង​រង​ជើង​ឯក​ Euro កាល​ពី​ឆ្នាំ​២០០៨៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មាន រតនា