បែក​ធ្លាយ​ពណ៌​ថ្មី​របស់ Galaxy S8+ ទម្លាយ​ចេញ​រឿង​រ៉ាវ​ច្បាស់​ការ​មួយ​ចំនួន​

  • 2017-03-24 01:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្វះ​ប្រហែល​មួយ​សប្ដាហ៍​ទៀត​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​របស់​ Galaxy S8/S8+ មានការ​បែក​ធ្លាយរូបភាព​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ពណ៌​ថ្មី​បន្ថែម​របស់​ត្រកូល S ជំនាន់​ឆ្នាំ ២០១៧ គឺ​ Orchid Grey (ពណ៌​ប្រផេះ​ដិត) ។

ជុំ​វិញ​រូបភាព​នេះ​ នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​ថា​ម៉ូដែល​ S8/S8+ ពិត​ជា​បំពាក់​ប្រព័ន្ធ​ស្កេន​ក្រញៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ​ពិត​មែន ដោយ​ជំនួស​ពី​ការ​ដក​ប៊ូតុង Home ​ចេញ​ពី​ផ្ទៃ​អេក្រង់​ពេញ​នៅ​ផ្នែក​ខាង​មុខ​​របស់​វា។​

រង់​ចាំ​មើល​ជា​បន្ត​ទៀត​ នៅ​ថ្ងៃ​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​ផ្លូវ​ការ​ ដែល​នឹង​លេចចេញ​នៅ​ថ្ងៃ ​២៩ មិនា ខាង​មុខ​។

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា