Zidane ​ត្រៀម​លក់​ Isco ​​ក្នុង​តម្លៃ​ទាប ​​តែ​​មិន​លក់​ឲ្យ​ក្រុម​មួយ​ដាច់​ខាត

  • 2017-03-24 03:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid ​​នឹង​មិន​​លក់​ខ្សែ​បម្រើ​ Isco ​ទៅ​ឲ្យ​​ក្រុម​​គូ​ប្រជែង​ FC Barcelona ​នោះ​ទេ ​ហើយ​ពួកគេ​​គ្រោង​នឹង​លក់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ ​ក្នុង​តម្លៃ​ត្រឹម​តែ​១០,៣​លាន​ផោន​ប៉ុណ្ណោះ ​ទៅ​ឲ្យ​ក្រុម​ផ្សេង។

Isco ​ខ្សែ​បម្រើ​ក្រុម​ Real Madrid

សារព័ត៌មាន​អេស្ប៉ាញ​ Diario Gol ​​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​ Barcelona ​​កំពុង​ចាប់​អារម្មណ៍​​​ Isco ​យ៉ាង​ខ្លាំង​ ​និង​ចង់​បាន​​កីឡាករ​រូប​នេះ​ទៅ​កីឡដ្ឋាន​ Nou Camp ​ដោយ​​គ្រោង​ឲ្យ​តម្លៃ​​ Real Madrid ​ចំនួន​១៧​លាន​ផោន។ ប៉ុន្តែ​​សារព័ត៌មាន Diegotorresro ​​​បាន​ចុះ​ផ្សាយ​ថា ​អ្នកចាត់ការ​ Zinedine Zidane ​នឹង​អនុញ្ញាត​ឲ្យ​កីឡាករ​រូប​នេះ​ចាក​ចេញ ​ប៉ុន្តែ​មិន​​ឲ្យ​ទៅ​ក្រុម​ Barca ​នោះ​​ទេ ​ហើយ​គ្រោង​​លក់​ត្រឹម​តែ​១០,៣​លាន​ផោន​ប៉ុណ្ណោះ ទៅ​ឲ្យ​​ក្រុម​ផ្សេង​ដែល​​ចង់​បាន។

Isco ​នៅ​ជាប់​​កុងត្រា​ជាមួយ​ Real Madrid ​ដល់​ចប់​រដូវ​កាល​ក្រោយ ប៉ុន្តែ​រដូវ​កាល​នេះ​ ​កីឡាករ​វ័យ​២៤​ឆ្នាំ​ ​ពុំ​​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​ជម្រើស​​ដំបូង​នៅ​កីឡដ្ឋាន​ Bernabeu ​​ទេ។ កន្លង​មក​ ធ្លាប់​មាន​ក្លឹប​អង់គ្លេស​ជា​ច្រើន​ចាប់​អារម្មណ៍ ​ក្នុង​នោះ​មាន​ដូច​ជា​ក្រុម​ Chelsea, Tottenham Hotspur, Arsenal ​និង​ Liverpool ​ជា​ដើម៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម