ក្លឹបអតីតសិស្សវិទ្យាល័យ​ទួលទំពូង បង្កើតកម្មវិធីជួបជុំ​ អតីតសិស្សទសវត្ស ៨០ មកដល់បច្ចុប្បន្ន

  • 2017-03-24 03:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ ត្រៀម​បង្កើត​កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​ ស្ដីពី​ការ​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​តាំង​ពី​ជំនាន់​ឆ្នាំ ១៩៨០ ដល់​២០១៦។ ពិធី​នេះ​ត្រៀម​ធ្វើ​នៅ​ សាល​សន្និបាត និង ពិព័រណ៍​កោះពេជ្រ អាគារ KL ចាប់​ពី​ម៉ោង ៥ ល្ងាច​ដល់​ ១០ យប់​ ថ្ងៃទី ០១ មេសា។

​ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្លឹប​ខាង​លើ​បាន​បញ្ជាក់​អំពី​គោល​បំណង​ធំ ៣ សម្រាប់​ចំ​ព្រឹត្តិការណ៍​នេះ គឺ

ទី​១ ការ​ជួប​ជុំគ្នា ប្រចាំ​ឆ្នាំ​របស់​អតីត​សិស្ស​របស់​វិទ្យាល័យ​ទួលទំព​ង​ដែល​ធ្លាប់​បាន​រៀន​នៅ​វិទ្យាល័យ​ទួល​ទំ​ពូ​ង​តាំងពី​ទសវត្ស​ន៍​ឆ្នាំ​៨០ ដល់​បច្ចុប្បន្ន​ ដើម្បី​រំលឹក​អនុស្សាវរីយ​​សប្បាយ​រីករាយ កម្សត់​នៅ​អំឡុង​ពេល​សិក្សា។​

ទី​២ គឺ​ចង់​ឆ្លៀត​យក​ឱកាស​ក្នុង​ការ​ជួប​ជុំ​មួយ​នេះ ដើម្បី​រៃអង្គាស​ថវិកា​ទ្រទ្រង់​ដល់ ការសាងសង់​បណ្ណាល័យ​ថ្មី​របស់​វិទ្យាល័យ​ទួល​ទំ​ពូ​ង​ឈ្មោះ​ថា បណ្ណាល័យ ព្រះ​កែវ​ម​រកត។

ទី៣. ​គឺ​ចង់​រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ ចាស់ៗ​ដែល​បាន​ចូលនិវត្តន៍​។

តាមការ​គ្រោង​ទុក ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យាល័​យ​ទួល​ទំ​ពូ​ង​សម្រាប់​ឆ្នាំ​២០១៧​នេះ រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ ជា​អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង គ្រប់​ជំនាន់​រហូតដល់​១០០០​នាក់។

សេចក្ដីប្រកាសព័ត៌មាន​ដដែល​បាន​រៀបរាប់​ទៀតថា ការចូលរួម​របស់​លោក​អ្នក​ នឹង​ត្រូវ​ទិញ​សំបុត្រ​ក្នុង​ម្នាក់​​តម្លៃ​៣០​ដុល្លារ ប៉ុន្តែ​ លោកអ្នក និង​បាន​ជួយ​មិត្ត​រួម​ថ្នាក់ រួម​សាលា​ចាស់ៗ ជាពិសេស​លោកគ្រូ​ជាទី​គោរព​ស្រលាញ់​របស់ លោក​អ្នក។ ការ​ចូលរួម​របស់​អតីត​នាយក នាយិកា និង​លោកគ្រូ​-អ្នកគ្រូ មិន​តម្រូ​វ​អោយ​មានការ បង់​ប្រាក់​ទេ ដូច​នេះ​សូម​អស់លោក​-លោកស្រី​មេត្តា​ផ្សព្វផ្សាយ​បន្ត​ និង​ជាវ​សំ​បុត្រ​ចូលរួម​ពិធី​ជួប​ជុំ​នេះ ទាំងអស់គ្នា ដើម្បី​បានឃើញ លោកគ្រូ​អ្នកគ្រូ​ទាំងអស់​បាន​ចូលរួម​ផងដែរ​។​

ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យា​ល័​យ​ទួល​ទំ​ពូ​ង​ប្រចាំឆ្នាំ​២០១៧ នេះ​ក៍ទ​ទួល​បាននូ​វ​ការឧបត្ថម្ភ​ធំ​ដោយ ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា រោង​ភាព​យ​ន្ត​ Major Cineplex by Cellcard ហាង​កាហ្វេ​ភ្នំពេញ ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តា​ល់ និង​សហការ​ឧបត្ថម្ភ​ជា​ព័ត៌មាន​ដោយ កាសែត​កោះសន្តិភាព គេហ​ទំព័រ​ Sabayទស្សនា​វដ្តី​ឡា​រ៉ែន ព្រម​ទាំង​មាន​ការ​ជួយជ្រោមជ្រែង ពី​សំណាក់​បណ្ណាល័យ​បញ្ញវន្ត​ផងដែរ​។​

​សំបុត្រ​មាន​លក់​នៅ​វិទ្យា​ល័​យ​ទួល​ទំ​ពូ​ង​ផ្ទាល់​ជា​រៀ​ង​រាល់ថ្ងៃ ឬ​ទំនាក់ទំនង​ទិ​ញ​តាម​រយៈ​ទូរសព្ទ លេខ ០១០ ២២១ ០៩៦ ឬ ០៩២ ៤២០ ៦៨៩ ក្រុម​យុវ​ជន​ស្ម័គ្រចិត្ត នឹង​ដឹក​ជូន​ដល់​ទីកន្លែង​។​

ទំនាក់ទំនង​ដើម្បី​ឧបត្ថម្ភ​កម្មវិធី ០៩២ ៤២០ ៦៨៩​ ​

​សម្រាប់​ព័ត៌មាន​លំអិត​ស្ដីពី​ពិធី​ជួប​ជុំ​អតីត​សិស្ស​វិទ្យា​ល័​យ​ទួល​ទំ​ពូ​ង សូម​ទំនាក់ទំនង​មក​ក្រុម ការងារ​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​៖ ០៩៣ ៦០ ៧០ ៤២ ឬ ០៩៧ ៧៩០ ២៦០០ តាម​រយៈ​អ៊ីម៉េល Email: ttphsalumni@gmail.com ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី