គម្រប​នឹង​បើក​ឆាប់ៗ​នេះ តើ​តារា​រូប​ណា​ខ្លះ​​នឹង​ទទួល​បាន​ពានរង្វាន់? ​

  • 2017-03-24 03:32:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​ពេល​តែ​ពីរ​ថ្ងៃ​ទៀត​ទេ នឹង​ដឹង​ថា​ តារា​ចម្រៀង និង​បទ​ចម្រៀង Original មួយ​ណា​ដែល​ទទួល​បាន​ពាន​រង្វាន់​ទាំង ៦ នោះ​ហើយ​។ កុំ​ភ្លេច​ទៅ​គាំទ្រ​តារា​ចម្រៀង Original សំណព្វ​ចិត្ត​របស់​លោកអ្នក ដើម្បី​ឲ្យ​ពួកគាត់​មាន​ទឹកចិត្ត​ ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត។

អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​ភាព​សប្បាយរីករាយ ស្រែក​ហ៊ោ​កញ្ជ្រៀវ​ និង​ រាំ​កម្សាន្ត​តាម​​ចង្វាក់​ភ្លេង របស់​តារា​ចម្រៀង Original ដូចជា ​លោក P-Sand, លោក អ៊ួ​ង សូរិយា​, Sam Rocker, ក្រុម Mustache Band, ក្រុម Suffer Band, កញ្ញា Chorda, លោក Smey Ka រួម​ទាំង​តារា​ចម្រៀង​ដែល​ទទួល​បាន​ជយលាភី The MIC រដូវ​កាល​មុន​ដូចជា លោក Lay Sovan Alex, លោក Jane Roffer, ក្រុម SED2R ។​

ការ​ប្រគំតន្ត្រី The MIC Cambodia នេះ​ក៏​មាន​លក់​អាហារ ភេសជ្ជៈ និង​ការ​តាំង​បង្ហាញ​ផ្សេងៗ​ជាច្រើន​ទៀត។ ម្យ៉ាង​ទៀត​លោក​អ្នក​ក៏​អាច​​ទទួល​បាន​ហត្ថលេខា និង​ថតរូប​ជាមួយ​តារា​ ដែល​ខ្លួន​ពេញចិត្ត​ ផងដែរ។ ​

កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ជំ​រុញ​ការ​តែង​និពន្ធ​ចម្រៀង​ស្នាដៃ​ថ្មី ឲ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើងៗ និង​ជួយ​ឲ្យ​បទ​ចម្រៀង​​និពន្ធ​ថ្មី​ ដែល​មាន​គុណភាព ទទួល​បាន​ការ​សាទរ​ពី​សាធារណៈ​ជន និង​អ្នកគាំទ្រ​របស់​ពួកគេ​។​ ​

តោះ​! ទៅ​ផ្ដល់​កម្លាំងចិត្ត​ដល់​តារា​ចម្រៀ​ង ORIGINAL ដែល​បាន​កែប្រែ​មុខមាត់​វិស័យ​ចម្រៀង​ខ្មែរ។ ​

កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សា រួម​ជាមួយ​ដៃគូ​ជា​ផ្លូវការ​ក្រុមហ៊ុន​ Smart និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ Cambodia ។​ ​

ព័ត៌មាន​បន្ថែម​ទំ​នាក់​ទំនង​មកកាន់​ក្រុមហ៊ុន​អនុស្សា​តាម​រយៈ​ទូរសព្ទ​លេខ៖ ០៩៣ ៨០២ ៤៥៤ និង ០១០ ៩១១ ៧៧៦ រឺ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Anussa Event Planner។

អត្ថបទ៖ ដៃគូសហការ

អត្ថបទថ្មី