មិន​នឹក​ស្មានកូន​ឡាន​បញ្ជា​ ១៥ គ្រឿង​អាច​អូស​ឡានទម្ងន់ ៣ តោន​

  • 2017-03-24 04:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បាន​បង្កើត​វីដេអូ​ខ្លី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​កូន​​រថយន្ត​បញ្ជា​ដោយ​តេឡេ​ចំនួន ១៥ គ្រឿង​ព្យាយាម​អូស​រថយន្ត​ទម្ងន់​ជាង​ ៣ តោន​មួយ​គ្រឿង។

វីដេអូ​បង្កើត​ឡើង​ដោយ​​យក​លំនាំ​តាម​វីដេអូ​ដែល​បង្កើត​ឡើង​​កាល​ពី​អំឡុង​ឆ្នាំ​ ១៩៨០។ Toyota បាន​ចង​ភ្ជាប់​រថយន្ត​ Hilux របស់​ខ្លួន​ជា​មួយ​នឹង​កូន​រថយន្ត​ Tamiya Bruiser ដែល​បញ្ជា​ដោយ​តេឡេ។ កូន​រថយន្ត​នីមួយៗ​អាច​បង្កើត​កម្លាំង​អូស​ទាញ​ ២ គីឡូក្រាម ជា​លទ្ធផល​ទើប​ធ្វើ​ឲ្យ​វា​អាច​អូស​រថយន្ត​ទម្ងន់​ដល់​ទៅ​ជាង​ ៣ តោន​បាន៕

ប្រភព៖ MotorTrend   ប្រែ​សម្រួល៖ សុខហេង