​ឧកញ៉ា​បណ្ឌិត ប៊ុន មុនី៖ ​ការ​ធ្វើ​អំណោយ​​ គឺ​បង្កើត​អ្នក​សុំទាន​

  • 2017-03-24 04:03:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"តាម​គំនិត​របស់​ខ្ញុំ​ការ​ធ្វើ​អំណោយ គឺ​បង្កើត​អ្នក​សុំ​ទាន​ទៅ​វិញ​ទេ"។ នេះ​ជា​ការ​លើក​ឡើង​របស់​ឧកញ៉ា​បណ្ឌិត ប៊ុន មុនី ប្រធាន​អគ្គនាយក​ស្ថាបនា​ លីមីតធីត​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ពាក់ព័ន្ធ​នឹង​បញ្ហា​កំណត់​ពិដាន​អត្រា​ការ​ប្រាក់ ១៨% របស់​រាជរដ្ឋាភិបាល​ ចំពោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​។

ឧកញ៉ា​បណ្ឌិត ប៊ុន មុនី

​ប្រធាន​អគ្គនាយក​ស្ថាបនា​ លីមីតធីត​ និង​ជា​ទី​ប្រឹក្សា​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​បន្ត​ទៀត​ថា អង្គការ​មនុស្ស​ធម៌​មានលក្ខណៈខុសគ្នា ពីមីក្រូ​ហិរញ្ញវត្ថុ​ ចំពោះ​លោក​យល់​ឃើញ​ថា អំណោយ​​គឺ​បង្កើត​អ្នក​សុំ​ទាន​ទៅ​វិញ​ទេ ហើយ​​កាល​ណា​បង្កើត​អ្នក​សុំ​ទាន ប្រទេស​​ជាតិ​​នឹង​អន់​ថយ​ទៅ​តាម​ហ្នឹង​ដែរ​។ លោក​ឧកញ៉ា ប៊ុន មុនី​ ​លើក​ឡើង​ថា បើ​មាន​មាន​សហគ្រិន​ច្រើន​ ភាព​ជា​ម្ចាស់​អាជីវកម្ម​ច្រើន​ នោះ​ទើប​មាន​ការ​រីកចម្រើន មាន​ការ​ផ្លាស់ប្ដូរ​។

ឧកញ៉ា​បណ្ឌិត ប៊ុន មុនី បន្ថែម​ទៀត​ថា ដើម្បី​ចង់​ងើប​ផុត​ពី​ភាព​ក្រី​ក្រ​មិន​មែន​តាម​រយៈ​ការ​ធ្វើ​អំណោយ​ទេ គឺ​ប្រជាពលរដ្ឋ​ដែល​មាន​ភាព​​ក្រីក្រ​ទាំង​ឡាយ​ ​ត្រូវ​បង់​តម្លៃ​មួយ​ដើម្បី​ប្ដូរ​មក​​វិញ​នូវ​ការ​ផ្លាស់ប្ដូរ​ជីវភាព តាម​រយៈ​ការ​​ខ្ចី​លុយ​ពី​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បង់​ការប្រាក់​នោះ​ឯង​គឺ​ជា​តម្លៃ​ក្នុង​ការ​ដែល​គេ​ជួយ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ។

ដូចនេះ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្ចី​លុយ​ពី​​មីក្រូហិរញ្ញវត្ថុ​នោះ​​គេ​នឹង​ទៅ​តាម​មើល​ថា​ ប្រជាពលរដ្ឋ​​យក​លុយ​នោះ​ទៅ​ធ្វើ​អាជីវកម្ម​មែន​ឬ​ក៏​អត់​? ​ការ​ដែល​មាន​មីក្រូហិរញ្ញវត្ថុ​ទៅ​តាម​មើល​ញឹកៗ​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​អ្នក​ខ្ចី​លុយ​ទាំង​នោះ​មាន​អារម្មណ៍​ថា​ខ្មាស ហើយ​ក៏​ក្លាយ​ជា​ទម្លាប់​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​បង្កើត​អាជីវកម្ម​។ ឧកញ៉ា​បណ្ឌិត ប៊ុន មុនី បន្ថែម​ ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី