លេចធ្លាយវីដេអូបាញ់សាកល្បងនុយក្លេអ៊ែររបស់អាមេរិក រាប់រយខ្សែ កម្របានឃើញបំផុត

  • 2017-03-24 04:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចន្លោះ​ឆ្នាំ ១៩៤៥ និង ១៩៦២ សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ ចំនួន​២១០​លើក។ ការ​ធ្វើ​តេស្ត​ទាំងនោះ រដ្ឋាភិបាល​បាន​ប្រើ​ម៉ាស៊ីន​កាមេរ៉ា​ច្រើន (ថត​កម្រិត 2,400 fames per second) ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​នោះ មក​ចងក្រង​ធ្វើ​ជា​ឯកសារ។

វីដេអូ​ឃ្លិប ជាង​៧០០​ខ្សែ ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ និង​កំពុង​បង្ហោះ​ទៅ​លើ​គេហទំព័រ YouTube ដោយ​មន្ទីរ​ពិសោធន៍ Lawrence Livermore National Laboratory of Livermore នៃ​រដ្ឋ California ដែល​ជា​អ្នក​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ទាំងនោះ។

ក្រុម​អ្នក​ស្រាវជ្រាវ និង​ជំនាញ​ភាពយន្ត កំពុងតែ​ធ្វើ​ការ​លើ​វីដេអូ​ឃ្លិប ប្រមាណ​ជា ១០ ០០០ខ្សែ ដែល​គេ​បាន​ចាត់​ថ្នាក់ និង​រក្សា​ទុក​នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​ទូដែក​ដែល​មាន​សុវត្ថិភាព​ខ្ពស់។ រហូត​មក​ទល់​ពេល​នេះ វីដេអូ​ចំនួន​៦ ០០០ខ្សែ ត្រូវ​បាន​គេ​រក​ឃើញ ៤ ០០០ខ្សែ ត្រូវ​បាន​គេ​ស្កេន​រួចរាល់ និង ៧៥០​ខ្សែ​ផ្សេងទៀត ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ។

បច្ចុប្បន្ន​នេះ វីដេអូ​បំផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ ជិត​១០០​ខ្សែ អាច​រក​មើល​បាន​តាមរយៈ គណនី YouTube របស់​មន្ទីរ​ពិសោធន៍ Livermore ខាងលើ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សេង ឡុង