កុម្ម៉ង់​ទិញ​ស្បែកជើង Yeezy​ តាម​អនឡាញ ពេល​ទំនិញ​មក​ដល់​ចុកឈាម

  • 2017-03-24 04:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​អាមេរិក​ម្នាក់​​ ព្រោះ​តែ​ចង់​ពាក់​ស្បែកជើង​​ម៉ាក​ល្បី Yeezy​ ក៏​សម្រេច​កុម្ម៉ង់​ទិញ​តាម​អនឡាញ។ នេះ​តាម​ការ​ឲ្យដឹង​ពី  World of Buzz។

រូបរាង​ទំនិញ​ដើម

បុរស​រូប​​នោះ​បាន​ឃើញ​គេ​ដាក់​លក់​ស្បែក​ជើង​ម៉ាក Yeezyមួយ​គូ​តម្លៃ​១ ០៥០​ដុល្លារ។ បន្ទាប់​មក​​គេ​ក៏​ពេញ​ចិត្ត​នឹង​តម្លៃ​នេះ​ រួច​ទិញ​យក​តែ​ម្ដង។ តែ​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពេល​ទំនិញ​មក​ដល់ បុរស​ម្នាក់​ស្ទើរ​តែ​ស្លុត​ស្មារតី។ ខុស​ពី​រូបរាង​​ក្នុង​រូប ពេល​មក​ដល់​ស្បែកជើង​នោះ​​មាន​ទំហំ​តូច​មូល ដូច​ស្បែកជើង​កូន​ក្មេង។

ទំនិញ​មក​ដល់

អ្វី​ដែល​ដូច​គ្នា​នៃ​ស្បែកជើង​​​​គឺ​ពណ៌។ ក្រោយ​ពី​ខក​ចិត្ត អ្នក​ទិញ​រូប​នោះ​បាន​សរសេរ​​បង្ហោះ​រូប​និង​សរសេរ​លើ​បណ្ដាញ​សង្គម​ថា៖ "​ខ្ញុំ​គ្មាន​ថ្ងៃ​ជឿ​អ្នក​លក់​តាម​អនឡាញ​ម្ដង​ទៀត​ទេ"។ សួរ​តាម​ត្រង់​មាន​ប្រិយមិត្ត​ណា​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ?

​​​ ​​

ប្រភព៖ Stomp   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម