រថយន្ត​ ISUZU តាំង​​​​បង្ហាញ​នៅ​ TK Avenue ចាប់​​ពី​ថ្ងៃ​ទី ២៥-​២៦ ខែ​មីនានេះ

  • 2017-03-24 04:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន ខេ (ខេមបូឌា) នឹង​រៀប​ចំ​កម្មវិធី​តាំង​បង្ហាញ​រថយន្ដ ISUZU​ Blue Power នៅ​ផ្សារ​ទំនើប TK Avenue ចំនួន​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២៥ ដល់​ ថ្ងៃ​ទី​២៦ មីនា ២០១៧ ចាប់​ពី​ម៉ោង ៩ ​ព្រឹក ដល់​ម៉ោង​ ៩ ​យប់​​ ។

អតិថិជន​ដែល​មាន​បំណង​ផ្លាស់​ប្តូរ ឬ ទិញ​រថយន្ត​ថ្មី សូម​អញ្ជើញ​ចូល​រួម​ទស្សនា និង​សាក​ល្បង​បើកបរ ដើម្បី​ទទួល​យក​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន ព្រម​ជាមួយ​បទ​ពិសោធន៍​ដោយ​ផ្ទាល់​ពី​រថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power នោះ​លោក​អ្នក និង​ជ្រាប​កាន់​តែ​ច្បាស់​ពី​លក្ខណ:​ពិសេស​ៗ​ជា​ច្រើន​របស់​រថយន្ត​ ISUZU​ ស៊េរី​ថ្មី​ម៉ូ​ដែល​ ២០១៧ ជា​មួយ​បច្ចេកវិទ្យា ISUZU INSIGHTថ្មី ចុង​ក្រោយ ។

ក្នុង​ឱកាស​ដាក់​តាំង​បង្ហាញ​នេះ​ផង​ដែរ​ ក្រុមហ៊ុន​ក៏​បាន​​បង្កើត​នូវ​កម្មវិធី​ផ្ដល់​ជូន​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ដល់​អតិថិជន​​​របស់​ខ្លួន​សម្រាប់​ការ​ទិញ​រថយន្ត ISUZU​ D-MAX​ Blue Power ​​​ និង ISUZU mu-X Blue Power ស៊េរី​ថ្មី ម៉ូដែល ២០១៧ អតិថិជន​នឹង​ទទួល​បាន​ការ​ផ្ដល់​ជូន​ជា​ពិសេស​ដូចជា៖

  • ​ប័ណ្ណ​បញ្ចុះ​តម្លៃ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ ​៨៨៨ដុល្លា ។
  • ​ការ​ធានា​ជូន​ពី​រោង​ចក្រ​ផ្ទាល់​រយៈពេល ០៣ឆ្នាំ ឬ ​១០០,០00  គីឡូម៉ែត្រ​។
  • ​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​ពី​ឥរិយាបថ​នៃ​ការ​បើក​បរ​តាម​រយៈ​បច្ចេកវិទ្យា ​ISUZU​ INSIGHT ដ៏​ទំនើប ឈាន​មុខ​គេ។

ដោយ​មាន​ការ​គាំ​ទ្រ​ពី​អតិថិជន ក្រុមហ៊ុន​ក៏​មាន​ការ​ផ្ដល់​ជូន​កាន់​តែ​ពិសេស​សម្រាប់​​ការ​ទិញ​រថយន្ត ISUZU mu-X     ម៉ូ​ដែល​២០១៦ អតិថិជន​នឹង​ទទួល​បាន សរុប​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ ​៤,៦00ដុល្លារ មាន​ដូច​ជា ៖

  • ការ​បញ្ចុះ​តម្លៃ​ជា​សាច់​ប្រាក់ ​២,២00ដុល្លា ។ -​ ប័ណ្ណ​ប្រេង​ម៉ា​ស៊ូ​ត​តេលា​​ ​​៧៧៧​លីត្រ ។
  • ប័ណ្ណ​ធានា​រ៉ាប់​រង រយ:​ពេល​០២​ឆ្នាំ ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង ​​FORTE ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា ។
  • ការ​ធានា​ជូន​ពី​រោង​ចក្រ​ផ្ទាល់​រយៈពេល ០៣ឆ្នាំ ឬ ​១០០,០00  គីឡូម៉ែត្រ​ ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​មក​កាន់​ទូរស័ព្ទ​ ០២៣ ៩៥០ ០៨៤ / ០៧៧ ៦៦៨ ៨៩៩ ឬ មក​ទស្សនា​​ផ្ទាល់​នៅ​អាគារ​តាំង​បង្ហាញ​ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។

ដោយ៖ លីដា

អត្ថបទពេញនិយម