ប្រភព​ពី​ហ្សកដានី​ថា នៅ​ទី​នោះ​ត្រជាក់​ដល់ ១០​អង្សា​តែ​កីឡាករ​ហាក់​មិន​អី

  • 2017-03-24 07:42:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់​ពី​ប្រទេស​ហ្សកដានី​ថា​នៅ​​​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៧ នេះ​សីតុណ្ហភាព​​​​​នៅ​ទី​នោះ​ហាក់​មាន​ភាព​ត្រជាក់​ខ្លាំង​រហូត​ដល់​ ១០​អង្សា​សេ​ ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​​គ្មាន​បញ្ហា​អ្វី​ឡើយ​។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កំណើត​ទៅ​ទឹក​ដី​ប្រទេស​ហ្សកដានី ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៧ ម្សិល​មិញ​នេះ​។ ​ខណៈ​ដែល​ការ​ប្រកួត​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​ចាប់​ផ្ដើម​ម៉ោង ១១​:០០ ​យប់​​(ម៉ោង​នៅ​កម្ពុជា​) ​នៃ​កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 ​​នៅ​កីឡដ្ឋាន​ Amman International Stadium ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន ​២៥ ០០០​នាក់។

​​កីឡាករ​ដែល​ទៅ​ប្រទេស​ ហ្សកដានី ​រួម​មាន អ៊ុំ សេរី​រត្ន​ន៍, កែវ សុខ​សិលា, អោម ឧ​ត្ត​ម, កុក បូរី​ស ឆោម ពិសា , សឿ​យ វិ​សាយ ​, សរ ពិសិដ្ឋ​, សឿត បារាំង ​, ពុំ តុលា, រស់ សំអឿន , សំអឿន ពិដោរ , ប៊ិន ធា​រី​ , ហូ​យ ផល្លី​ន​, ច្រឹង ពលរដ្ឋ​, សុះ ស៊ូ​ហា​ណា​ , ទិ​ត្យ ឌី​ណា , ប្រាក់ មុន្នី​ឧ​ត្ត​ម ​, ចាន់ វឌ្ឍនាកា ​, អុល រ៉ាវី , ឃួន ឡា​បូ​រ៉ាវី ​, កែវ សុខ​ផេង ​, ឆេង ម៉េង​ និង​ សួង វិ​រៈ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​