Arsenal ត្រៀម​ឆក់​ Turan ពី​ Barcelona ដើម្បី​ជំនួស​ Sanchez

  • 2017-03-24 08:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​នាំ​យក Arda Turan មក​កាន់​ទឹកដី Emirate នៅ​រដូវ​កាល​ក្រោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី The Times។

Arda Turan

សារព័ត៌មាន​អង់គ្លេស​ដដែល​បន្ត​ថា​ក្លឹប​ដែល​កំពុង​ដឹក​នាំ​ដោយ​លោក​ Wenger គ្រោង​ចំណាយ​ប្រមាណ​ ៣០​លាន​ផោន​សម្រាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ទួរគី​ មក​ជំនួស​តំណែង Mesut Ozil និង​ Alexis Sanchez ដែល​មាន​ភាគ​រយ​ចាកចេញ​ខ្ពស់​នៅ​ចុង​រដូវ​កាល។

Turan មិន​អាច​ធានា​តំណែង​របស់​ខ្លួន​នៅ​ Barcelona បាន​ទេ​បើ​ទោះ​ជា​ដើម​រដូវ​កាល​ពេល​អវត្តមាន​ Neymar រូប​គេ​លេង​បាន​យ៉ាង​​ល្អ​​ក៏​ដោយ។ កីឡាករ​វ័យ​៣០​ឆ្នាំ​ ធ្លាប់​ត្រូវ​ក្លឹប​នៅ​ចិន​ទាក់ទង​ម្ដង​ដែរ ហើយ​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​កប់​ពពក​បើ​សិន​ជា​ព្រម​ផ្ទេរ​ទៅ​លេង​នៅ​ទីនោះ៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន