Cellcard បង្ហាញមុខក្រុម​យុវទូត​ដំបូង​បង្អស់​របស់​ខ្លួន​ហើយ​​​

  • 2017-03-24 09:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ សែល​កាត​បាន​ប្រកាស​ពី​គំនិត​ផ្ដួច​ផ្ដើម​​ថ្មី​​បំផុត​របស់​ខ្លួន​ដើម្បី​ស្វែង​យល់ និង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​យុវជន​កម្ពុជា​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​តាម​រយ:គម្រោង​ យុវទូត​សែលកាត (Brand Ambassador) ។

យុវទូត​របស់​សែល​កាត​ទាំង​អស់ នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​ផ្សព្វផ្សាយ​និង​ទំនាក់ទំនង របស់ ក្រុមហ៊ុន ក្នុង ព្រឹត្តិការណ៏ និង​គម្រោង​ការងារ​ពិសេស​ៗ​របស់​សែល​កាត​ដែល​ផ្ដោត​សំខាន់​លើ​យុវជន​ខ្មែរ។

អ្នកស្រី Cheryl Gray នាយក​ផ្នែក​ផ្សព្វផ្សាយ​និង​ទំនាក់ទំនង​ក្រុមហ៊ុន​សែលកាត​ បាន​មាន​ប្រសាសន៍​ថា ៖ « យុវទូត​ទាំង​ប្រាំ​រូប​ គឺត្រូវ​បាន​ជ្រើសរើស​យ៉ាង​សម្រិត​សម្រាំង និង​យក​ចិត្តទុក​ដាក់​បំផុត ដោយ​សមាជិក​ក្រុម​របស់​យើង » ។​

« ក្រុម​ការងារ​យើង​ចាប់​ផ្ដើម​ការ​ជ្រើសរើស​ដោយ​មាន​បេក្ខភាព​ជាង​​​ ​២០ រូប ហើយ​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ហ្មត់ចត់​ ត្រឹម​ ៥ រូប​នៅ​ជុំ​ចុង​ក្រោយ​ដោយ​ផ្អែក​លើ​បុគ្គលិក​លក្ខណៈ និង​សក្ដានុពល​របស់​ពួក​គេ » ។

លក្ខខណ្ឌ​ក្នុង​ការ​វិនិច្ឆ័យ​ចម្បង​នៃ​ការ​ជ្រើស​រើស​មាន​ដូចជា ទំនុកចិត្ត​  ឆន្ទៈ ជំនាញ​បច្ចេកវិទ្យា​អ៊ីនធើណិត​ក៏​ដូចជា​ជំនាញ​ប្រា​ស្រ័យ​ទាក់​ទង និង​ការ​ធ្វើ​ការ​ជា​ក្រុម​និង​ជាមួយ​អ្នក​ដទៃ​ផង​ដែរ។

អ្នក​ស្រី Cheryl Gray បាន​បន្ត​ទៀត​ថា « ពួក​គេ​ជា​អ្នក​ដែល​យល់​ច្បាស់​ពី​យុវជន​ ដែល​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​យើង » ។

ទស្សនវិស័យ​របស់​សែល​កាត​សម្រាប់​អនាគត គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្ដល់​នូវ​មធ្យោបាយ​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធើណិត​និង​តម្លៃ​សមរម្យ​ដល់​ប្រជាជន​ទាំងអស់​ដែល​ក្នុង​នោះ​ក៏​រួម​ទាំង​យុវជន​ដ៏​ច្រើន​លើស​លប់​របស់​កម្ពុជា​ផង​ដែរ

« មិន​ថា​ពួក​គេ​នៅ សិក្សា ឬ​ធ្វើ​ការងារ​នៅ​ទី​ណា​ក៏​ដោយ។ កាល​ណា​បណ្ដាញ​សេវា 4G យើង​ ត្រូវ​បាន​ដំឡើង​ជោគជ័យ​រួច​រាល់ យើង​ចង់​ឃើញ​យុវជន​កាន់​តែ​ច្រើន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​យើង​បាន​យ៉ាង​ងាយ​ស្រួល​ »។

សែល​កាត កំពុង​តែ​ពង្រីក​បណ្ដាញ​សេវា​អ៊ីនធើណិត​ក្នុង​រយៈពេល​វិនិយោគ​ប៉ុន្មាន​ឆ្នាំ​មក​នេះក្នុង​ទឹក​ប្រាក់​ប្រមាណ​រាប់​លាន​ដុល្លារ​។

ការ​ដំឡើង​បណ្ដាញ​សេវា​អ៊ីនធើណិត គ្រោង​នឹង​ត្រូវ​បញ្ចប់​ក្នុង​ដំណាច់​ខែ​មេសា​នេះ​ដែល​អាច​ឲ្យ​អតិថិជន​សែលកាត ប្រើ​ប្រាស់​នូវ​សេវា​អ៊ីនធើណិត​បាន​កាន់​តែ​ទូលំ​ទូលាយ និង​ល្បឿន​លឿន​បំផុត​នៅ​កម្ពុជា​។

« យុវជន​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ចម្បង​ពី​បណ្ដាញ​អ៊ីនធើណីត​របស់​យើង ប៉ុន្តែ​យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ទាំង​មូល​អាច​ភ្ជាប់​ទំនាក់​ទំនង ខណៈ​កម្ពុជា​យើង​កំពុង​បន្ត​ដំណើរ​វិវត្ត​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​មួយ​នៅ​អាស៊ី​ » ។

សម្រាប់​ព័ត៌មាន​បន្ថែម​ជុំវិញ​គម្រោង​ យុវទូត​សែលកាត​ សូម​ចូល​ទៅ​ទំព័រ​ហ្វេសប៊ុក​សែល​កាត​ដែល​ក្រុម​របស់​យើង​នឹង​ធ្វើ​ការ​ណែនាំ​អំពី​យុវទូត​ម្នាក់​ម្ដងៗ​រាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ ។ www.facebook.com/CellcardFanPage

អត្ថបទ៖ លីដា