Kesha ឡើង​គីឡូ​សឹង​មិន​ជឿ ក្លាយ​ជា​មនុស្ស​២​នាក់​​ផ្សេង​គ្នា​ទៅ​ហើយ

  • 2017-03-24 11:42:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន Kesha ត្រូវ​គេ​ស្គាល់​ថា​ជា​តារា​​ចម្រៀង​បាន​សម្រស់ និង​សិចស៊ី​ក្នុង​ចំណោម​តារា​ដទៃ​នៅ​អាមេរិក ប៉ុន្តែ​រូបភាព​ចុងក្រោយ​​របស់​នាង​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​មិន​ជឿ​នឹង​ភ្នែក​ថា ឡើង​គីឡូ​ខ្លាំង​បែប​នេះ​សោះ។

រាង​ពីមុន

មនុស្ស​ជា​ច្រើន​និយាយ​ថា ម្ចាស់​បទ "TiK ToK”រូបនេះ ឡើង​គីឡូ​ខ្លាំង​ដោយសារ ពិបាក​ចិត្ត​ចំពោះ​រឿង​ក្ដីក្ដាំ​ជាមួយ​ម្ចាស់​ផលិតកម្ម​របស់​នាង Dr. Luke។ កាល​ពី​ឆ្នាំ​២០១៤ Dr. Luke បាន​ប្ដឹង​ Kesha ចំពោះ​ការ​​បំពាន​កិច្ចសន្យា បន្ទាប់​មក Kesha ប្ដឹង​​បក​​ទៅ​​ម្ចាស់​ផលិតកម្ម​រូប​នេះវិញ​ថា បៀតបៀន​ផ្លូវ​ភេទ​​នាង​ ទាំង​តាម​រយៈ​រាងកាយ ​ពាក្យ​សម្ដី និង​អារម្មណ៍ ​និង​បាន​ស្នើ​សុំ​បញ្ចប់​កុងត្រា។ ចុងក្រោយ Kesha ក៏​ចាញ់​ក្ដី​ ដោយ​តុលាការ​​កំពូល​ក្រុង​ញីវយ៉ក បាន​សម្រេច​ថា នាង​មិន​អាច​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម Sony Music របស់​លោក Dr. Luke ឡើយ ព្រោះ​កុងត្រា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចរចា​ត្រឹម​ត្រូវ និង​ស្រប​ច្បាប់៕​​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ