យប់​មិញ​ភ្លៀងខ្លាំង ការប្រគំតន្រ្តីតារាខ្មែរ-ថៃ នៅ​សៀមរាប​ប្តូរមកយប់នេះវិញ

  • 2017-03-27 00:48:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប៖ ដោយសារយប់មិញនៅខេត្តសៀមរាបទាំងមូល មានភ្លៀងធ្លាក់ខ្លាំង ដូច្នេះការប្រគំតន្រ្តីស្រាបៀ Anchor Beach Carnival 2017 លើកទៅយប់នេះវិញទីតាំងនៅទីលានអង្គរឃ្យុងយូដដែល។

ក្នុងនោះតារាចម្រៀង ឱក សុគន្ធកញ្ញា ឆាយ វីរៈយុទ្ធ G-Devith សួស វីហ្សា នីកូ និងតារាថៃ TONO PHAKHIN និងក្រុម TONO និងThe Dust នៅតែត្រៀមបទបទញាក់សុទ្ធ ដើម្បីចែករំលែកភាពសប្បាយរីករាយដល់អ្នកគាំទ្រដដែល ដោយគ្រាន់តែលើកថ្ងៃពីម្សិលមិញមកយប់នេះវិញដោយសារមេឃភ្លៀងប៉ុណ្ណោះ។

ដូច្នេះកុំភ្លេចបងប្អូនទស្សនិកជនដែលរស់នៅខេត្តសៀមរាប នៅតែអាចគាំទ្រ និងទស្សនាដោយសេរីវេលាយប់នេះផ្ទាល់បាន ទីតាំងទីលានអង្គរឃ្យុងយូ។

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី