Liverpool អាច​​​ទិញ​បាន​​ James ​ក្នុង​តម្លៃ​៧៥​លាន​អឺរ៉ូ​ តែ​​មាន​លក្ខខណ្ឌ​មួយ​

  • 2017-03-27 01:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ជឿជាក់​ថា​នឹង​អាច​ចុះ​ហត្ថលេខា​យក​ James Rodriguez បាន​នៅ​រដូវ​កាល​ក្រោយ​ បើ​សិន​ជា​ក្លឹប​មាន​កៅអី Champions League។

James Rodriguez

កន្លង​មក​ក្លឹប​ដែល​មាន​រហស្សនាម​ថា​ The Reds ធ្លាប់​ចាប់​អារម្មណ៍​កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​​ តែ​ត្រូវ​ភាគី​ខាង​អេស្ប៉ាញ​បដិសេធ។​ យ៉ាង​ណា​ក៏​ដោយ​​ពេល​នេះ​ការ​ទិញ​យក​ James អាច​នឹង​កើត​ឡើង​ដោយ​សារ​ Real Madrid កំពុង​ចាប់​អារម្មណ៍​ចង់​បាន​ Eden Hazard។

James Rodriguez មិន​សូវ​ជាប់​ជម្រើស​ដំបូង​ប៉ុន្មាន​ទេ​ជាមួយ​ក្រុម​លោក Zidane នា​ពេល​បច្ចុប្បន្ន។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​សល់​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ​២០២០ ហើយ​បើ​សិន​មាន​ការ​ចាកចេញ​មែន​នោះ​រូប​គេ​អាច​មាន​តម្លៃ​ប្រមាណ​៧៥​លាន​អឺរ៉ូ​ ប៉ុន្តែ​នឹង​ទៅ​​ក្លឹប​ណា​ដែល​លេង​នៅ Champions League ប៉ុណ្ណោះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម