តិច​អត់​ដឹង ​ប្រកួត​ចុង​ក្រោយ​យុវជន​កម្ពុជា ​ឈ្នះ​ក្រុម​ថៃ Chiangrai United ២-១

  • 2017-03-27 01:28:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវជន​សាលា​បាល់ទាត់​បាទី​បាន​យក​ឈ្នះ​ក្រុម​ Chiangrai United ​របស់​ថៃ​ក្នុង​លទ្ធផល ២-១ ​នៃ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពាន​រង្វាន់ ASEAN Dream Football Tournament 2017 ​របស់​ពួកគេ​មុន​ត្រលប់​មក​ស្រុក​កំណើត​វិញ។

សូម​បញ្ជាក់​ថា​ពាន​រង្វាន់ ASEAN Dream Football Tournament 2017 ​នេះ​ជា​ការ​ប្រកួត​ដែល​មាន​ក្រុម​ចូល​រួម​ជា​ច្រើន ​ហើយ​ក៏​គ្មាន​ការ​ធ្លាក់​ចេញ​អី​ដែរ ​ដោយ​ក្រុម​ទាំង​អស់​មាន​ឱកាស​ប្រកួត​គ្នា​ទោះ​ជា​ចាញ់​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល​ក៏​ដោយ។ យ៉ាងណាមិញ ​ចំពោះ​ក្រុម​យុវជន​កម្ពុជា​វិញ ​ពួកគេ​ប្រកួត​បាន​៨​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​២០​ខែ​នេះ​មក ​ដោយ​ក្នុង​នោះ​ឈ្នះ​៤ ស្មើ​២ ​និង​ចាញ់​២​ប្រកួត៕

អត្ថបទ៖ មុន្នីរម្យ