Vettel ផ្ដួល Hamilton លើក​ពាន​នៅ​ទីលាន Australian Grand Prix

  • 2017-03-27 01:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sebastian Vettel បើក​ឲ្យ​ក្រុម Ferrari បាន​យក​ឈ្នះ​ Lewis Hamilton របស់​ក្រុម​ Mercedes នៅ​ក្នុង​ការ​ប្រណាំង​រថយន្ត​ Formula 1ទីលាន​ទី​មួយ Australian Grand Prix កាល​ពី​ថ្ងៃ​ម្សិលមិញ​។

Vettel ឈរនៅកណ្ដាលលើកពាន

អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់​បាន​ចំណាយ​ថេរវេលា១​ម៉ោង​ ២៤​នាទី​ និង ១១,៦៧២​វិនាទី បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​បើក​ចំនួន​៥៧​ជុំ​ ហើយ​ទទួល​បាន​ ២៥​ពិន្ទុ​ ស្រប​ពេល​ដែល Hamilton យឺត​ជាង ៩,៩៧៥​វិនាទី​ បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ​ ទទួល​បាន១៨​ពិន្ទុ។

នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ Vettel គិត​ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៥​ មក​ដែល​កាល​ណោះ​រូប​គេ​ឈ្នះ​នៅ​លើ​ទី​លានSingapore GP។ ទីលាន​បន្ទាប់​នឹង​ធ្វើ​នៅ​ Chinese Grand Prix របស់​ចិន​ ​ថ្ងៃ​ទី៩​ ខែ​មេសា​ ឆ្នាំ​២០១៧៕

តារាងពិន្ទុក្រោយប្រណាំងចប់ទីលានទីមួយ

ទិដ្ឋភាពការប្រណាំងម្សិលមិញ

ប្រភព៖ Formula1   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម