កម្មវិធី​ Messenger នឹង​ប្រើ​លែង​បាន​នៅ​ចុង​ខែ​នេះ​សម្រាប់​ ​ Windows Phone

  • 2017-03-27 01:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ Facebook ​បាន​ចាប់​ផ្ដើម​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​​កម្មវិធី​ Messenger លើ​ឧបករណ៍​ដែល​ដំណើរ​ការ​ដោយ​​ Windows Phone 8 និង 8.1 ថា​ចាប់​ពី​ចុង​ខែ​មីនា​​ពួក​គេ​នឹង​មិន​អាច​ប្រើ​កម្មវិធី​នេះ​បាន​ត​ទៀត​ឡើយ។​

ការ​សម្រេច​ចិត្ត​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ​ ព្រោះ​ថា​ទីផ្សារ​ Widnows Phone បាន​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​ ១% នៃ​ទីផ្សារ​សរុប​កាល​ពី​ឆ្នាំ​ទៅ។ Facebook បាន​បញ្ជាក់​ថា​​ប្រសិន​​បើ​ចង់​​​បន្ត​ផ្ញើ​ ឬ ទទួល​សារ​ត​ទៀត​អ្នក​ប្រើ​ Windows Phone 8 និង 8.1 គួរ​ផ្ញើ​តាម​រយៈ​កម្មវិធី​ Facebook សម្រាប់​ Windows Phone។

ដោយ​ឡែក​សម្រាប់​ Windows Phone 10 វិញ​នៅ​តែ​អាច​ប្រើ​កម្មវិធី​ Messengerg បាន​ដដែល​ហើយ​នឹង​បន្ត​ទទួល​បាន​ការ​អាប់ដេត​ថ្មី​ៗ​បំផុត៕​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង